ព័ត៌មាន

EVFTA- ឱកាសសេដ្ឋកិច្ចសម្រាប់ដំណាក់កាលក្រោយជំងឺរាតត្បាត COVID – 19


 លោក Pier Giorgio Aliberti ប្រធានក្រុមបេសកកម្ម សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម 
 

EVFTA នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ប្រជាជន​វៀតណាម នឹង​អាច​ទិញ​ផលិតផល​ពីអឺរ៉ុប ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យផងដែរ។
 
បន្ទាប់ពីរដ្ឋ​សភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងសហភាពអឺរ៉ុប និងវៀត ណាម (EVFTA) នោះ សាធារណៈមតិ អឺរ៉ុបបានវាយតម្លៃថា នេះគឺជាឱកាសដ៏ធំធេងសម្រាប់ទំនិញ និង សហគ្រាសនៃ​ភាគីទាំងពីរ ជាពិសេស គឺក្នុងបរិបទដែលជំងឺរាតត្បាត COVID – 19 បានជះ​ឥទ្ធិពល​ដ៏ធំធេង​ដល់​ស្ថាន​ភាពផលិតកម្ម និងសកម្មភាពនាំចេញ នាំចូល មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំង​សម្រាប់​ពិភព​លោកទៀត ផង។
 
លោក Pier Giorgio Aliberti ប្រធានក្រុមបេសកកម្មនៃសហភាពអឺរ៉ុប (EU) ប្រចាំ​នៅវៀត​ណាម​បាន​សង្កត់​ធ្ងន់​ថា​៖ EVFTA នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ប្រជាជន​វៀតណាម​នឹង​អាច​ទិញផលិតផលពីអឺរ៉ុប ដែលមានគុណភាពខ្ពស់ក្នុង​តម្លៃសមរម្យ។ លោក Pier Giorgi​o Aliberti បានអះអាង​ថា៖​ វៀតណាមមានប្រៀបខ្លាំងដ៏ធំធេង បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ហើយ​នេះគឺ​ជាឱ​កាស​សម្រាប់វៀតណាមផងដែរ។
 
ចំណែក​អតីតស្នងការពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstrom បានចាត់ទុកថា វិនិយោគិន EU និងទាញ​យក​ឱកាសវិនិយោគនៅវៀតណាម ហើយមានជំនឿជាក់ថា ការវិនិយោគរបស់សហភាពអឺរ៉ុបនៅ វៀតណាម នឹង​កើនឡើងគួរឲ្យកត់សម្គាល់យ៉ាងឆាប់ៗផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top