
EVFTA នឹងជំរុញពាណិជ្ជកម្ម វិនិយោគនិងកំណើនសេដ្ឋកិច្ចរបស់វៀតណាម
នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានរួមសហការជាមួយស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើង ប្រចាំនៅវៀតណាមរៀបចំសិក្ខាសាលាដោយប្រធានបទ៖ ពិនិត្យមើលច្បាប់វៀតណាម ជាមួយការសន្យានានាស្ដីអំពីកម្មសិទ្ធិបញ្ញា ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម -អឺរ៉ុប (EVFTA) ។ ថ្លែងមតិនៅទីនេះ លោក Andrew Holt លេខាទីមួយស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម បានចាត់ទុកថា៖
“វៀតណាមបានបង្ហាញនូវការធ្វើសមាហរណកម្មដ៏ទូលំទូលាយ និងស៊ីជំរៅចំពោះខឿនសេដ្ឋកិច្ចសកល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម -អឺរ៉ុប(EVFTA) ត្រូវបានអនុវត្ត នឹងជំរុញពាណិជ្ជកម្ម វិនិយោគ និងកំណើនសេដ្ឋកិច្ច និងប្រទេសជាសមាជិកទាំង២៨ របស់ EU ។ ប៉ុន្តែការអនុវត្តសិទ្ធិ កម្មសិទ្ធិបញ្ញានៅជាការលំបាកសាកល្បងធំធេង ចំពោះអង្គភាពអាជីវកម្មនៅក្នុង និងក្រៅប្រទេស ដែលកំពុងធ្វើអាជីវកម្មនៅវៀតណាមដែរ៕ ”
តាម VOV5 - វិទ្យុសម្លេងវៀតណាម