លោក Pier Giorgio Aliberti ប្រធានក្រុមបេសកកម្ម សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម
EVFTA នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ប្រជាជនវៀតណាម នឹងអាចទិញផលិតផលពីអឺរ៉ុប ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យផងដែរ។
បន្ទាប់ពីរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងសហភាពអឺរ៉ុប និងវៀត ណាម (EVFTA) នោះ សាធារណៈមតិ អឺរ៉ុបបានវាយតម្លៃថា នេះគឺជាឱកាសដ៏ធំធេងសម្រាប់ទំនិញ និង សហគ្រាសនៃភាគីទាំងពីរ ជាពិសេស គឺក្នុងបរិបទដែលជំងឺរាតត្បាត COVID – 19 បានជះឥទ្ធិពលដ៏ធំធេងដល់ស្ថានភាពផលិតកម្ម និងសកម្មភាពនាំចេញ នាំចូល មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទៀត ផង។
លោក Pier Giorgio Aliberti ប្រធានក្រុមបេសកកម្មនៃសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ EVFTA នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ប្រជាជនវៀតណាមនឹងអាចទិញផលិតផលពីអឺរ៉ុប ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ លោក Pier Giorgio Aliberti បានអះអាងថា៖ វៀតណាមមានប្រៀបខ្លាំងដ៏ធំធេង បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ហើយនេះគឺជាឱកាសសម្រាប់វៀតណាមផងដែរ។
ចំណែកអតីតស្នងការពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstrom បានចាត់ទុកថា វិនិយោគិន EU និងទាញយកឱកាសវិនិយោគនៅវៀតណាម ហើយមានជំនឿជាក់ថា ការវិនិយោគរបស់សហភាពអឺរ៉ុបនៅ វៀតណាម នឹងកើនឡើងគួរឲ្យកត់សម្គាល់យ៉ាងឆាប់ៗផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម