ព័ត៌មាន

EVFTA អាចជួយជំរុញទំនាក់ទំនងប៉ូឡូញ - វៀតណាម

វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏គួរឲ្យទាក់ទាញបំផុតចំពោះក្រុមហ៊ុនប៉ូឡូញនៅអាស៊ីអាគ្នេយ៍។ កាសែត International Business Times បានទទួលស្គាល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប - វៀតណាម (EVFTA) ទើបតែត្រូវបាន សភាអឺរ៉ុប (EP) អនុម័ត គឺអាចជួយជំរុញពាណិជ្ជកម្មរវាង ប៉ូឡូញនិងវៀតណាម។


 

លោក Piotr Harasimowicz ប្រធានការិយាល័យតំណាងពាណិជ្ជកម្ម និង វិនិយោគប៉ូឡូញ នៅទីក្រុងហូជីមិញ (រូបថត៖ TTXVN)


លោក Piotr Harasimowicz ប្រធានការិយាល័យតំណាងពាណិជ្ជកម្ម និង វិនិយោគប៉ូឡូញ នៅទីក្រុងហូជីមិញបានអះអាងថា៖ វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដ៏គួរឲ្យទាក់ទាញបំផុតចំពោះក្រុមហ៊ុនប៉ូឡូញ នៅអាស៊ីអាគ្នេយ៍។ តាមលោក Harasimowicz ថា នាបច្ចុប្បន្ននេះ ប្រទេសទាំងពីរមានទំនាក់ទំនងសហប្រតិបត្តិការសំខាន់គឺកសិផល ឱសថ គ្រឿងសំអាង បច្ចេកវិទ្យាបៃតងនិងការព្យាបាលទឹកកាកសំណល់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top