ព័ត៌មាន

Eurogoup អាចនឹងអនុម័តកញ្ចប់ជួយឧបត្ថម្ភក្រិកនាថ្ងៃទី៨សីហា

ក្រិកនិងម្ចាស់បំណុលអន្តរជាតិទើបនឹងទទួលបានជំហានលោត ផ្លោះក្នុងកិច្ចចរចារមួយស្តីអំពីកញ្ចប់ជួយឧបត្ថម្ភទី៣សម្រាប់ Athens។ ​តាមនោះ កម្មវិធីជួយឧបត្ថម្ភមានតម្លៃ៨៦ពាន់លានអឺរ៉ូ អាចនឹងបានរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់Eurogoup អនុម័តនាថ្ងៃទី១៤សីហាខាងមុខ។ សាព័ត៌មានអាល្លឺម៉ង់បានដកស្រង់ ប្រភពព័ត៌មានមួយថា ក្រិកជាមួយម្ចាស់បំណុលអន្តរជាតិនឹងឈានដល់កិច្ចព្រមព្រៀងសារវ័ន្តមួយនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ បន្ទាប់​មក រដ្ឋសភាក្រិកនឹងបើកកិច្ចប្រជុំ ដើម្បីអនុម័តលើឯកសារនេះក្នុងថ្ងៃទី១៣ ខែសីហា ហើយចុងក្រោយ Eurogoup នឹង អនុម័តឯកសារពោលខាងលើក្នុងថ្ងៃទី១៤សីហា។ ស្ថាប័ន នីតិបញ្ញត្តិនៃបណ្តាប្រទេសEurozone នឹងដំណើរការអនុម័តលើកិច្ចព្រមព្រៀងក្នុងថ្ងៃទី១៧និង១៨ ខែសីហា  មុននឹងកាលបរិច្ឆេទគឺថ្ងៃទី២០សីហា ជាពេលវេលាដែលក្រិកត្រូវសង់ បំណុលជាប្រាក់ចំនួន៣ពាន់លានអឺរ៉ូសម្រាប់ធនាគាកណ្តាលអឺរ៉ុប (ECB)​ផង​ដែរ​៕​

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម


top