ព័ត៌មាន

EUROCHAM៖ សន្ទស្សន៍ទំនុកចិត្តអាជីវកម្មនៅវៀតណាមបន្តកើនឡើង

នាថ្ងៃទី ៨ ខែតុលា សភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) បានប្រកាសរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអាជីវកម្មសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៤ ដែលបានឲ្យដឹងថា សន្ទស្សន៍ទំនុកចិត្តអាជីវកម្មនៅវៀតណាមបន្តកើនឡើង។

របាយការណ៍របស់ EuroCham បានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអាជីវកម្មនៅត្រីមាសទីបីរបស់សហគ្រាសអឺរ៉ុបក្នុងទីផ្សារវៀតណាមបានកើនឡើងយ៉ាងខ្លាំងដល់ ៥២ពិន្ទុបើធៀបនឹង ៤៥,១ពិន្ទុនៅក្នុងត្រីមាសទីបីនៃឆ្នាំមុន។ ការស្ទង់មតិរបស់ EuroCham ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ លើសមាជិក ១.៤០០នាក់ នៃសមាគមធុរកិច្ចអឺរ៉ុបដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម។

រោងចក្រនៃក្រុមហ៊ុនចំកាត់ ILD Coffee Vietnam ត្រូវបានវិនិយោគដោយក្រុមហ៊ុន Louis Dreyfus Company (LDC) និង Instanta Sp.zo.o. (Instanta) ។ រូបថត៖ Huyen Trang/TTXVN

បើទោះបីជាព្យុះទីហ្វុងយ៉ាហ្គី បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខេត្តភាគខាងជើងមួយចំនួនក៏ដោយ ក៏សហគ្រាស EU ជិតពាក់កណ្តាល (៤៧,៤%) ដែលចូលរួមក្នុងការស្ទង់មតិជឿជាក់ថា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនឹងមានភាពប្រសើរឡើងនៅក្នុងត្រីមាសបន្ទាប់។ លើសពីនេះ ៦៩,៣% នៃសហគ្រាស EU មានការរំពឹងទុកលើបរិយាកាសអាជីវកម្មអំណោយផលនៅវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕


top