ព័ត៌មាន

EU ស្វែងរកវិធីរក្សាស្ថិរភាពតម្លៃស្បៀងអាហារនិងប្រភពផ្គត់ផ្គង់

សហភាពអឺរ៉ុបក៏គ្រោងនឹងអនុញ្ញាតឲ្យកសិករដាំដំណាំបណ្តោះអាសន្ននៅលើផ្ទៃដីកសិកម្មជិត ៦% ដែលត្រូវបានទុកសម្រាប់ជំរុញជីវចម្រុះផងដែរ។ សហភាពអឺរ៉ុបក៏គ្រោងនឹងអនុញ្ញាតឲ្យកសិករដាំដំណាំបណ្តោះអាសន្ននៅលើផ្ទៃដីកសិកម្មជិត ៦% ដែលត្រូវបានទុកសម្រាប់ជំរុញជីវចម្រុះផងដែរ។


សហភាពអឺរ៉ុប (EU) គ្រោងនឹងបែងចែកថវិកាចំនួន ៥០០ លានអឺរ៉ូ (៥៥០ លាន ដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភកសិករ ហើយអនុញ្ញាតឲ្យពួកគេដាំដំណាំនៅលើ ដីទំនេរ ដើម្បីគ្រប់គ្រងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃស្បៀងអាហារ ក៏ដូចជាលទ្ធភាព នៃកង្វះខាតប្រភពផ្គត់ផ្គង់ដោយសារជម្លោះនាពេលបច្ចុប្បន្ននៅក្នុង អ៊ុយក្រែន។

 

យោងតាមសំណើដែលបានចេញផ្សាយនៅថ្ងៃទី ២៣ ខែមីនារបស់គណៈកម្ម ការអឺរ៉ុប (EC) ថា អ្នកដែលទទួលបានការជួយឧបត្ថម្ភ គឺជាអ្នកដែលរងផលប៉ះពាល់ ខ្លាំងបំផុតដោយវិបត្តិអ៊ុយក្រែន ជាពិសេសអ្នកដែលចូលរួមក្នុងសកម្មភាពផលិតកម្ម ដោយមេត្រីភាពបរិស្ថាន។

 

សហភាពអឺរ៉ុបក៏គ្រោងនឹងអនុញ្ញាតឲ្យកសិករដាំដំណាំបណ្តោះអាសន្ននៅលើផ្ទៃដីកសិកម្មជិត ៦% ដែលត្រូវបានទុកសម្រាប់ជំរុញជីវចម្រុះផងដែរ៕

top