ព័ត៌មាន

EU និងជប៉ុនឯកភាពសហប្រតិបត្តិការគ្នាកំចាត់ជំងឺឆ្លង Covid-19

សហភាពអឺរ៉ុប (EU) និងជប៉ុន នឹងសហប្រតិបត្តិការគ្នាឆ្ពោះទៅរកការកំចាត់ជំងឺរលាកផ្លូវដង្ហើម Covid-19 ព្រមទាំងស្រាវជ្រាវស្វែងរកឱសថ ព្យាបាលពិសេសនិងវ៉ាក់សាំងបង្ការជំងឺដ៏គ្រោះថ្នាក់នេះផងដែរ។

នេះជាការសន្យាដែលត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមវីដេអូជាលើកដំបូងរវាង ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe កាលពីថ្ងៃទី២៦ ឧសភា។ យោងតាមសេចក្ដីថ្លែងការណ៍រួមនៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិត្រូវការសហការគ្នាដើម្បីស្វែងរកឱសថព្យាបាល ពិសេសនិងវ៉ាក់សាំងបង្ការ Covid-19 ក៏ដូចជាធានាឲ្យមុខទំនិញនេះមានស្រាប់ហើយតម្លៃ សមស្របចំពោះប្រជាជនទាំងអស់។ សេចក្ដីថ្លែងការណ៍រួមនេះក៏បានលើកច្បាស់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង EU - ជប៉ុន នឹងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការស្ដារឡើងវិញក្រោយពីជំងឺឆ្លង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top