ព័ត៌មាន

EU មានបំណងចង់លើកកំពស់ទំនាក់ទំនងជាមួយវៀតណាមទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នារសៀលថ្ងៃទី ១៥ មេសា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប (EC) តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខ លោកស្រី Kaja Kallas ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងបង្កលក្ខណៈងាយស្រួលដល់ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីយ៉ាងខ្លាំងក្លា។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Kaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប (EC) តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខ។ (រូបថត៖ VGP)
 

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ EU ឆាប់ដកកាតលឿងលើការនាំចេញជលផលរបស់វៀតណាម ដោយគិតគូរដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ មិនរាយការណ៍និងមិនបានគ្រប់គ្រង (IUU) ភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍រវាងភាគីទាំងពីរ ផលប្រយោជន៍អ្នកប្រើប្រាស់ EU ក៏ដូចជារបរចិញ្ចឹមជីវិតរបស់ប្រជានេសាទវៀតណាមផង
ដែរ។

ដោយអះអាងថា EU ជាដៃគូសំខាន់របស់វៀតណាម លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា EU គួរតែជំរុញការបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA); លើកទឹកចិត្តសហគ្រាសអឺរ៉ុបវិនិយោគក្នុងគម្រោងសំខាន់ៗរបស់វៀតណាមលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល។ ល។

រីឯខ្លួនវិញ អនុប្រធាន EC លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀង EVFTA។ ដោយអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ EU ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកស្រីអនុប្រធាន EC មានបំណងថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរ ហើយនឹងលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗនេះ៕


top