អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son និងប្រធានសភាអឺរ៉ុបលោក David Sassoli (រូបថត៖ VGP)
ការសម្រេច ចិត្តអនុម័តលើ EVFTA និង EVIPA ដោយអាត្រាសម្លេងគាំទ្រខ្ពស់បាន បង្ហាញឲ្យឃើញនូវការគោរព ការវាយតម្លៃខ្ពស់របស់សមាជិកសភានិង ប្រទេស EU នានាចំពោះតួនាទី ឋានៈរបស់វៀត ណាមនិងទំនាក់ទំនងភាព ជាដៃគូសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរផងដែរ។
ការដែលសភាអឺរ៉ុប (EP) បោះឆ្នោតផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាង សហភាពអឺរ៉ុប (EU) និងវៀតណាមកាលពីថ្ងៃទី១២ កុម្ភៈនោះ គឺការសម្រេច ចិត្តដ៏សំខាន់មួយដែលត្រូវបានប្រទេស EU ទាំង២៧និងវៀតណាម ជា ពិសេសគឺសហគមន៍ធុរជននៃប្រទេសទាំងពីរ ទន្ទឹងរង់ចាំយ៉ាងខ្លាំងក្រោយ រយៈពេលជិត៨ឆ្នាំគិតពីការចាប់ផ្ដើមកិច្ចចរចា EVFTA កាលពីខែមិថុនាឆ្នាំ ២០១២។ ឆ្លើយសម្ភាសន៍សារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Bui Thanh Son បានអះអាងថា ការសម្រេច ចិត្តអនុម័តលើ EVFTA និង EVIPA ដោយអាត្រាសម្លេងគាំទ្រខ្ពស់បាន បង្ហាញឲ្យឃើញនូវការគោរព ការវាយតម្លៃខ្ពស់របស់សមាជិកសភានិង ប្រទេស EU នានាចំពោះតួនាទី ឋានៈរបស់វៀតណាមនិងទំនាក់ទំនងភាព ជាដៃគូសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរផងដែរ។ ការ ដែល EU គាំទ្រចំពោះកិច្ចព្រមព្រៀង FTA ដោយមានគុណភាពខ្ពស់ជាមួយ ប្រទេសកំពុងអភិវឌ្ឍនោះក៏បានបង្ហាញការសម្រេចចិត្តរបស់ EU ក្នុងការ បន្តជំរុញសេរីភាពខាងពាណិជ្ជកម្មនិងវិនិយោគដោយឈរលើច្បាប់។
បន្ទាប់ពី EVFTA ចូលជាធរមាន EU នឹងលុបចោលពន្ធនាំចូលចំពោះ ៨៦%នៃបរិមាណពន្ធរបស់វៀតណាម ហើយក្រោយរយៈពេល៧ឆ្នាំនឹងលុប ចោល៩៩%។ ប្ដូរវិញ វៀតណាមក៏សន្យាលុបចោល ៤៨,៥%នៃបរិមាណ ពន្ធសម្រាប់ទំនិញ EU ហើយក្រោយរយៈពេល៧ឆ្នាំនឹងលុបចោល ៩១,៨%និង ៩៨,៣%ក្រោយរយៈពេល១០ឆ្នាំ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម