ព័ត៌មាន

ECDC ព្យាករណ៍ថាចំនួនករណីឆ្លងជំងឺកូវីដ ១៩ ថ្មី​នឹងកើនឡើង​យ៉ាងខ្លាំងនៅអឺរុប

ការឆ្លងជំងឺនឹងកើនឡើងនៅកម្រិត ៤២០ ករណី / ប្រជាជនចំនួន ១ ម៉ឺននាក់ កើនឡើងជាង ៥ ដង បើប្រៀបធៀបនឹងកម្រិតក្រោម ៩០ ករណី/ ប្រជាជនចំនួន ១ ម៉ឺននាក់។

សកម្មភាពចាក់វ៉ាក់សាំង (រូបថត៖ TTXVN)


មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតអឺរ៉ុប (ECDC) បានព្យាករណ៍ថាចំនួនករណីឆ្លងជំងឺកូវីដ ១៩ ថ្មី នឹងកើនឡើងយ៉ាងខ្លាំងនៅថ្ងៃទី ១ ខែសីហាខាងមុខ ដោយសារមានការឆ្លងរាលដាលនៃវីរុស្សបំប្លែង Delta ខណៈពេលដែលប្រទេសជាច្រើនបានបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺ។ ជាក់ស្ដែង ការឆ្លងជំងឺនឹងកើនឡើងនៅកម្រិត ៤២០ ករណី / ប្រជាជនចំនួន ១ ម៉ឺននាក់ កើនឡើងជាង ៥ ដង បើប្រៀបធៀបនឹងកម្រិតក្រោម ៩០ ករណី/ ប្រជាជនចំនួន ១ ម៉ឺននាក់។ ECDC ក៏បានព្យាការណ៍ថា ចាប់ពីថ្ងៃទី ២ ខែសីហាខាងមុខ ករណីឆ្លងជំងឺថ្មីអាចកើនឡើងនៅកម្រិត ៦២០ ករណី/ ប្រជាជនចំនួន ១ ម៉ឺននាក់។ លើសពីនេះទៅទៀត ចំនួនករណីឆ្លងជំងឺដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ដោយសារកូវីដ ១៩ ក៏នឹងកើនឡើងក្នុងល្បឿនយឺតជាង ដោយសារមានយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top