សិល្បករជនជាតិអាមេរិក David Thomas និង សិល្បករ សិល្បការិនីវៀតណាម បានរៀបចំពិធីតាំងពិព័រណ៍មានឈ្មោះថា៖ David Thomas និងមិត្តភក្តិ...
សិល្បករជនជាតិអាមេរិក David Thomas និង សិល្បករ សិល្បការិនីវៀតណាម បានរៀបចំពិធីតាំងពិព័រណ៍មានឈ្មោះថា៖ David Thomas និងមិត្តភក្តិ។ តាមរយៈរូបគំនូរ និង ក្រាហ្វីក David Thomas ដើម្បីចែករំលែកមនោសញ្ចេតនា និងតម្លៃស្មារតីរួមអំពីសោភ័ណសិល្បៈ អំពីការផ្សារភ្ជាប់ និងតភ្ជាប់អារម្មណ៍នឹងវិចិត្រសិល្បៈអំពីការរួមដំណើរនៃជីវិត ការអាធ្យាស្រ័យពីអតីតកាលមួយដែលកន្លង គំហើញរួមទៅអនាគតរបស់វៀតណាម និងអាមេរិក។
នៅខែមិថុនា ឆ្នាំ១៩៦៩ David Thomas ចាកចេញពីទីក្រុង Portland ចូលរួមកងទ័ពដែលមានទាហានចំនួន៥៨.០០០នាក់ ចូលរួមសង្រ្គាមនៅវៀតណាម បោះជំរុំនៅខេត្តប្លីគូ (Pleiku) ក្នុងអំឡុងពេល១ឆ្នាំ។ ពេលវេលានៅវៀតណាម បានផ្តល់ជូនលោកនូវបទពិសោធន៍ជាច្រើន អំពីតំបន់ដែនដី និង មនុស្សនៅទីនេះ។ David Thomas តែងបង្កប់ក្នុងចិត្តនូវអនុស្សាវរីយ៍ អំពីស្នាមញញឹមកុមារនៅក្នុងសង្រ្គាម ស្មារតីប្រជាជនវៀតណាម ដែលពោរពេញដោយភាពសាមញ្ញ ប្រាថ្នា ស្រេកឃ្លានសន្តិភាព និង ក្រោកឡើងឆ្លងកាត់ភាពទុក្ខលំបាកនាសម័យសង្រ្គាម។
David Thomas ស្ថានិក Indochina Arts Partnership (សម្ពន្ធសមាគមសិល្បៈឥណ្ឌូចិន) ឆ្នាំ១៩៨៨។
David Thomas ត្រឡប់មកកាន់ប្រទេសវៀតណាមនៅឆ្នាំ១៩៨៧ គោលបំណងផ្ទាល់ខ្លួន សាមញ្ញគឺស្វែងរកត្រឡប់មកកាន់ទឹកដី ដែលខ្លួនចូលរួមសង្គ្រាមនៅយុវវ័យ ដើម្បីរកវិធីតភ្ជាប់នឹងអតីតកាល។ នោះជាដំណើរលើកដំបូង បន្ទាប់មកលោកក៏បានធ្វើដំណើរជាច្រើនលើកច្រើនសារ រវាងអាមេរិក និង វៀតណាម ក្នុងអំឡុងពេលជាង៣០ឆ្នាំ រហូតដល់បច្ចុប្បន្ន។ វៀតណាមក្លាយជាចំណែកមួយនៃជីវិតរបស់លោក ជាភូមិកំណើតទីពីរ ដែនដីជាមួយសាច់ញាតិ នឹងមិត្តភក្តិ ផ្សារភ្ជាប់ដោយមនោសញ្ចេតនា ដួងព្រលឹង ជាទីកន្លែងដែលដួងចិត្តលោកតែងរំពឹងមកលើទីនោះ។
រដូវប្រាំងឆ្នាំ១៩៨៨ លោកបង្កើត Indochina Arts Partnership (សម្ពន្ធសមាគមសិល្បៈឥណ្ឌូចិន) សរសេរកាត់គឺ IAP។ រៀបចំបង្កើតដោយលោក បានក្លាយជាស្ពានតភ្ជាប់វប្បធម៌សិល្បៈ និងការទូតប្រជាជន រវាងប្រទេសវៀតណាម និងអាមេរិក នៅនាសម័យកាលនោះ។ ក្នុងអំឡុងពេលជាង៣០ឆ្នាំ IAP បានកកើតនិងប្រតិបត្តិរាប់សិបកម្មវិធីពិភាក្សាសិល្បៈធំតូច នាំសិល្បករ បញ្ញវន្តវៀតណាមទៅបំពេញទស្សនកិច្ច និង ធ្វើការនៅអាមេរិក ក៏ដូចជាសិល្បករបញ្ញវន្តអាមេរិករាប់សិបនាក់មកប្រទេសវៀតណាម។ IAP ក៏ជាទីកន្លែងដំបូងរៀបចំពិធីតាំងពិព័រណ៍សិល្បៈធំៗពីរ បង្ហាញពីមិត្តភាពវៀតណាម - អាមេរិក។ នោះគឺជាពិធីតាំងពិព័រណ៍ “រយម៉ឹនឃ្លាតឆ្ងាយ ១៩៩០ -១៩៩៤” និង “សំឡឹងពីទិសទាំងទ្វេឆ្នាំ១៩៩៥ - ២០០០”។ ពិធីតាំងពិព័រណ៍ពីរនេះ ឧទ្ទេសនាមស្នាដៃសិល្បករសហសម័យ នៃប្រទេសទាំងពីរ បានតាំងនៅតាមសារមន្ទីរធំរបស់អាមេរិក និង វៀតណាម ហើយក្លាយជាព្រឹត្តិការណ៍វប្បធម៌សិល្បៈគំរូ អំពីការទូតនយោបាយ និង វប្បធម៌រវាងវៀតណាម - អាមេរិក។
ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ IAP រៀបចំកម្មវិធីសិល្បករអន្តេវាសិកជាប្រចាំ អញ្ជើញ និង ជំនួយសិល្បករបញ្ញវន្តវៀតណាមជាច្រើន ដែលមករស់នៅនិងធ្វើការនៅ Boston។ David Thomas អតីតយុទ្ធជនវៀតណាមម្នាក់ ជាសិល្បករម្នាក់ និងជាអ្នកអប់រំម្នាក់ ដោយកម្លាំងខិតខំរបស់ខ្លួន រួមនឹង IAP បានចូលរួមចំណែកយ៉ាងធំធេង និងសំខាន់ ដើម្បីផ្តើមឡើង រក្សាសកម្មភាពតភ្ជាប់ បង្កើតការយល់ដឹងគ្នាទៅវិញទៅមក អំពីជ្រុងជាច្រើននៃជីវភាពសម្ភារៈ និងស្មារតីរវាងជនជាតិទាំងពីរ ដែលធ្លាប់មានអតីតកាលឈឺចាប់ដូចគ្នាផងដែរ។
ស្នាដៃមួយចំនួនរបស់សិល្បករ David Thomas បង្ហាញក្នុងពិធីតាំងពិព័រណ៍៖
ត្រឡប់មកពិធីតាំងពិព័រណ៍ “David Thomas និងមិត្តភក្តិ” លើកនេះ នៅសារមន្ទីរវិចិត្រសិល្បៈហាណូយ David Thomas រំភើបពេលបានជួបសំណេះសំណាលជាមួយមិត្តភក្តិសិល្បករវ័យក្មេងវៀតណាម។ លោករៀបរាប់ថា លោកឃើញខ្លួនដូចជាក្មេងឡើង បំផុតគឺបានធ្វើការជាមួយមិត្តវៀតណាម លោកស្រឡាញ់ និងកោតពីទេពកោសល្យ។ សិល្បករ ង្វៀន ថេសឺន (Nguyen The Son) អ្នកមានស្នាដៃតាំងពិព័រណ៍រួមជាមួយ David Thomas រៀបរាប់ថា៖ ពេលមើលស្នាដៃក្រាហ្វីករបស់លោក David Thomas បងយល់ឃើញភាពច្នៃប្រតិដ្ឋគ្មានព្រំដែនរបស់សិល្បករម្នាក់នេះ។ ផ្ទាំងគំនូរគូរចេញពីរូបថត ស្តីពីជំងឺ Parkinson ថតចេញពីខួរក្បាលរបស់លោក មានអត្ថន័យមនុស្សជាតិ ជាសារមួយបង្ហាញអំពីជីវភាពរស់នៅ៖ មនុស្សមានទេពកោសល្យសិល្បៈ អាចច្នៃប្រតិដ្ឋសិល្បៈចេញពីស្នាមលម្អិតតូចមួយ នៃជីវភាពរស់នៅ ដូចជាដូចជាសន្លឹក Film ថតរូបមួយផ្ទាំង ដែល Parkinson បានគូជាគំនូរ។ ស្នាដៃជាច្រើន របស់លោក David Thomas តាំងនៅវៀតណាមលើកនេះ ស្ថិតនៅក្នុងសង្វាក់ច្នៃប្រតិដ្ឋក្រាហ្វីករបស់លោក នាដំណាក់កាលលោកតស៊ូនឹងជំងឺ Parkinson ជំងឺបានប្រាកដជាផលវិបត្តិមួយ ក្នុងចំណោមផលវិបត្តិនៃការដែលលោក នៅជិតសារជាតិ dioxin ក្នុងសង្រ្គាមនៅវៀតណាម។
សិល្បករវៀតណាម២១នាក់ ចូលរួមពិធីតាំងពិព័រណ៍ជាមួយនឹង David Thomas ដោយមានស្នាដៃគ្រប់ប្រភេទ គ្រប់ប្រធានបទ តាំងពីគំនូររហូតដល់រូបថត ក្រាហ្វីក ខ្លឹមសារស្តីពីរូបភាពអ្នកក្រុងហាណូយ ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមនៅគ្រប់ទិសទី។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង