មិត្តភក្តិជាមួយនឹងវៀតណាម

David Evans - គូរវៀតណាមតាមរយៈប្រវត្តិសាស្រ្តនិងរឿងព្រេង

David Evans (ជនជាតិ​អាមេរិក) ជា​វិចិត្រករ​ពិសេស​ម្នាក់ បង​គូរវៀតណាម​តាមរយៈ​រឿង​រ៉ាវ​ផ្តើម​ចេញពីវីរជន​វប្បធម៌​ ឬ​ចេញពី​​​ខ្លឹមសារ​​ទេវកថា​​ រឿង​ព្រេង​។ ផ្ទាំងគំនូរ​​ដែលបង​គូរ​មានលក្ខណៈបែប​​អរូបី​ តែ​បែរជា​​មាន​ចរន្តសិល្បៈ​មួយ​ និទានបរិយាយ​ប្រទេស​​វៀតណាម​មួយ​ កំពុង​អភិវឌ្ឍន៍​និង​ចលនា​។

David Evans កើត​ឆ្នាំ​១៩៩០ បង​រៀន​ផ្នែក​ប្រវត្តិសាស្រ្ត​ បញ្ចប់ការសិក្សា​អនុបណ្ឌិត​ផ្នែក​​អប់រំ ​នៅ​សកលវិទ្យាល័យ​ Long Island ở Brooklyn, New York នៅ​​អាមេរិក។ បង​អញ្ជើញ​មក​ដល់​វៀតណាម ជាមួយ​​​គោល​បំណង​ចង់​ក្លាយ​អ្នក​ឯករាជម្នាក់​​ អាច​ស្វែង​យល់​លក្ខណៈ​វប្បធម៌ដ៏​ប្រពៃ​។ ប៉ុន្មានថ្ងៃ​ដំបូងនៅទីក្រុង​​​​ហាណូយ​ David Evans បាន​បង្រៀន​វិញ្ញាសារ​ប្រវត្តិសាស្រ្ត​ នៅ​សាលា​អន្តរជាតិ​មួយ​ចំនួន​ នៅទាំង​ធ្វើ​ជា​អ្នក​រៀប​រៀង​​ឱ្យ​កាសែត​​ជាច្រើន​​របស់​វៀតណាម​។ ការងារ​ក៏ជា​ចំណែក​មួយ​ណា​ដែរ​ ជួយឱ្យ​​បង​យល់អំពី​ទីក្រុង​​​ហាណូយ​ និង​ប្រវត្តិសាស្រ្ត​វៀតណាម​​ថែមទៀត​ តាមរយៈ​​រឿង​រ៉ាវ​ជាច្រើន​។​

បន្ទាប់​ពីមកដល់​ប្រទេសវៀតណាម​ បង​ក៏បាន​សិក្សា​និង​ស្វែង​យល់​ដោយ​ស្វ័យ​ភាព​​អំពី​វី​រជន​វប្បធម៌​ ​និង​រឿង​ព្រេង​របស់ពូកគាត់​ ដែល​ផ្សារភ្ជាប់នឹងប្រទេស​​វៀតណាម​ដូចជា៖ រឿង​ព្រេង ​ឡាក​ឡុងវឹង (Lac Long Quan) និង​ព្រះ​នាង​​អូវ​កឺ (Au Co) កវី ហូ ស្វឹន​ហឿង (Ho Xuan Huong) កវីនិពន្ធ​ ង្វៀន ​យូ (Nguyen Du)។ តួអង្គទាំងនេះ បានរំលេច​រូប​រាង​លើ​​ផ្ទាំង​គំនូរ​​របស់​បង​ បញ្ចេញ​ភាព​​រស់រវើក​បែបធម្មតា​​។ តាំងពិព័រណ៍​ថ្មីៗ​ របស់​បង​មាន​ឈ្មោះ​ Scroll “រមូល” តាំងនៅ​ Tach Space Ha Noi ​ ជា​កន្លែង​ប្រមូល​ផ្តុំ​ផ្ទាំង​គំនូរ​​វីរកថា​ បាន​ David Evans រៀបរៀង​តាម​ខ្លឹមសារនៃ​​​រឿង​រ៉ាវ ត​​ពី​​អតីតកាល​រហូត​ដល់​​បច្ចុប្បន្ន​។ អ្នក​ថតរូប​ ដោ ក្វាង​គឿង​ (Do Quang Cuong) ជាសហការីធ្វើ​ការ​ជាមួយ​​​បង David Evans នៅវៀតណាម ​វាយ​តម្លៃថា​៖ “គំនូរ​ David Evans គូរតាម​បែប​អរូបី​។ បងខ្សោយ​ភ្នែក​មើល​មិន​ច្បាស់​ ភ្នែកមី​​ញ៉ូប​​១១អង្សា នៅ​តែ​គូរគំនូរ​ពោរពេញ​​ទៅ​ដោយ​ថាម​ពល​”។


វិចិត្រករ​ David Evans (ជនជាតិ​អាមេរិក) ខែ​ធ្នូ ឆ្នាំ២០២១។ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​

David Evans ធ្វើ​សម្រេច​ស្នាដៃ​របស់​ខ្លួន​។ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​


David Evans តែង​មានទម្លាប់​អាន​សៀវ​ភៅ​ និង​ស្វែង​យល់​អំពីប្រវត្តិសាស្រ្ត​វៀតណា​។​ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​



បរិកាស​តាំងពិព័រណ៍​ “Scroll” របស់​ David Evans។ រូបថត៖ ដោ ក្វាង​គឿង/កាសែតរូបភាពវៀតណាម​


ស្នាដៃពិសេសមួយ​ ដោយ​របៀប​លេងពណ៌កក់​​ក្តៅ ​និង​អាចរំលេច​ពន្លឺ​របស់​ David Evans។ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​


អ្នក​ទស្សនា​តាំងពិព័រណ៍​ “Scroll” របស់​ David Evans។ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​


ទ្រឹស្តី​របស់​ David Evans “ខ្ញុំ​មិន​ចង់គូរ​សមុទ្រ​ ខ្ញុំចង់​គូរ​ស្មារតីព្រលឹង​​​នៃសមុទ្រ​”។ ទ្រឹស្តី​នេះ បាន​ជំរុញ​ការងារ​របស់​បង​ ហើយ​ក៏ជា​កម្លាំង​ចលករមួយ ​ជួយ​បង​គូរគំនូរ​បាន​ជាង​មួយ​រយ​ផ្ទាំង​​ ក្នុង​អំឡុង​ពេល​តែ​ពីរឆ្នាំ​​ ដែល​​កំពុង​​រស់នៅ​និង​ធ្វើការ​នៅ​ទីក្រុង​ហាណូយ​។

ប្រធាន​បទ​សំខាន់លើ​​​គំនូរ​របស់​ David Evans តែងតែ​ជា​រឿង​រ៉ាវដែល​បាន​​ស្វែង​យល់​​ចេញពី​ប្រវត្តិសាស្រ្ត​ ដែល​ភ្ជាប់​ផ្សារ​នឹង​អក្សរសិល្ប៍​វៀតណាម ​និង​ពិភពលោក​។ អក្សរសិល្ប៍​ និង​វិចិត្រ​សិល្បៈ​ ទាំងពីរ​មិនអាច​ញែក​ចេញ​ពីគ្នា​ តែង​ដើរ​ទន្ទឹម​នៅ​រាល់ប្រធាន​គំនូរ​ទាំង​អស់។​ ប្រវត្តិសាស្រ្ត​ អក្សរសិល្ប៍​​វៀតណាម​ ជា​ឃ្លាំងមួយ​មិនអាច​កាត់ថ្លៃបាន​​ ជា​វត្ថុធាតុ​សម្រាប់​ David Evans ស្វែង​យល់​ រួច​សាងជា​​ស្នាដៃ​គំនូរ​។ ស្នាម​លម្អិត​តូច​និងទិដ្ឋភាព ​ដែលបងបាន​​ជួប​ប្រទះ​​នៅក្រុង​ហាណូយ​ ឬ​នៅ​តាម​ជនបទ​ភូមិស្រុក​វៀតណាម​ សុទ្ធតែ​បង្កប់​ពោរ​ពេញ​ទៅ​ដោយ​​អត្ថន័យ​។​


ស្នាដៃ​មួយ​ចំនួន​របស់​ David Evans៖​












វៀតណាម​ជា​ទឹក​ដីមួយ​ ​មាន​ឃ្លាំង​ទេវកថា​ពិសេស អាន​សៀវភៅ​វៀតណាម​ David Evans ដូចជា​បាន​ពិសោធន៍​រស់នៅ​ក្នុង​រឿង​ទេវកថា​។ បងរៀប​រាប់ថា​៖ “ខ្ញុំជឿជាក់ថា​សមិទ្ធផល​ធំបំផុត​របស់​ខ្ញុំ​ ពេល​នៅ​ប្រទេស​វៀតណាម​គឺ​តាំង​ពិព័រណ៍​​ “Scroll” នៅ​បរិយាកាស​សិល្បៈ NGÃ Art Spaces ។ នេះជាគម្រោង​​ការ​ប្រជុំ​​មួយ​ ដែល​មាន​រយៈ​ពេលអូស​បន្លាយ​​ពីរឆ្នាំ​ និទាន​អំពី​វីរកថា​​​ដោយ​រូបភាព​ក្នុងនោះ​​​តួអង្គជា​សំខាន់​។ ទីកន្លែង​ដែល​អ្នកទស្សនា​ឃើញ​ខ្លួន​នៅ​ក្នុង​ពិភព​វីរកថាវៀតណាម​​ជាក់ស្តែង​។ នោះគឺ​រឿង​ព្រេង​ព្រះម៉ែ​ អូវ​កឺ (Au Co) ​និង​ឡាកឡុង​ក្វឹន​ (Lac Long Quan) ជា​ទេវកថា​នាគរាជ​ចៅ​ទេវរាជ​​។ល។​”។​

David Evans ចង់​បញ្ញើ​ជា​សារ​ប្រវត្តិសាស្រ្ត​វៀតណាម ​តាមរយៈ​រូបគំនូរ​ដើម្បី ឧទ្ទេសនាម​ដល់​មិត្តភក្តិ​ក្នុង​ស្រុក​និង​អន្តរជាតិ​ អំពី​ប្រទេស​វៀតណាម​មួយ​ កំពុង​អភិវឌ្ឍន៍​និង​ចលនា​។ ទៅ​អនាគត​ បង​នឹង​បោះ​ពុម្ព​សៀវ​ភៅ​មួយក្បាល​ ស្តីពី​ប្រវត្តិសាស្រ្ត​វៀតណាម​។ នោះ​ជា​របៀប​បញ្ចេញ​សេចក្តី​​ស្រឡាញ់​ចំពោះ​ប្រទេស​វៀតណាម​៕​


top