ទីក្រុង Da Lat និង Hoi An របស់វៀតណាមត្រូវបានចុះបញ្ជីជាទីក្រុងនវានុវត្តន៍ ហើយបានចូលរួមក្នុងបណ្តាញទីក្រុងនវានុវត្តន៍សកល។ ក្នុងនោះ ទីក្រុង Da Lat គឺជាទីក្រុងនវានុវត្តន៍ក្នុងវិស័យតន្ត្រី ហើយទីក្រុង Hoi An គឺជាទីក្រុងនវានុវត្តន៍ក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។
បេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An - ទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ។ រូបថត៖ Thanh Hoa/រូបភាពវៀតណាម
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ ប្រជាជន សហគមន៍ធុរកិច្ច និងសិប្បករនៃទីក្រុង Hoi An ខេត្ត Quang Nam បានចូលរួមក្បួនដង្ហែរតាមដងវិថី ដើម្បីអបអរសាទរព្រឹត្តិការណ៍ទីក្រុង Hoi An ក្លាយជាសមាជិកជាផ្លូវការនៃបណ្តាញទីក្រុងនវានុវត្តន៍ពិភពលោករបស់អង្គការ UNESCO ក្នុងវិស័យសិប្បកម្មនិងសិល្បៈប្រជាប្រិយ។ ចូលរួមក្បួនដង្ហែនេះ សិប្បករ Huynh Suong មកពីភូមិជាងឈើ Kim Bong សង្កាត់ Cam Kim ទីក្រុង Hoi An បានចែករំលែក៖
“នេះគឺជាកិត្តិយសដ៏ធំធេង មិនត្រឹមតែសម្រាប់សិប្បករប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទីក្រុង Hoi An ទាំងមូលទៀតផង។ រូបខ្ញុំផ្ទាល់ និងសិប្បករជាច្រើនគិតថា ទីក្រុង Hoi An ជាបានក្លាយជាសមាជិកផ្លូវការនៃបណ្តាញទីក្រុងនវានុវត្តន៍សកលរបស់អង្គការ UNESCO គឺជាបញ្ហាប្រឈមដ៏ធំមួយ ដែលទាមទារឱ្យសិប្បករមានការខិតខំប្រឹងប្រែងនិងការច្នៃប្រឌិតបន្ថែមទៀត ដើម្បីបំពេញតម្រូវការនិងគោលដៅរបស់ UNESCO” ។
ជាមួយនឹងការបន្ថែមនេះ បណ្តាញទីក្រុងនវានុវត្តន៍សកល នាបច្ចុប្បន្ន មានទីក្រុងចំនួន ៣៥០0 ក្នុងប្រទេសជាង ១០០ ដែលតំណាងឱ្យវិស័យនវានុវត្តន៍ចំនួន ៧ ដូចជា៖ សិប្បកម្មនិងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត ម្ហូបអាហារ អក្សរសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕