ព័ត៌មាន

CPP ទទួលបានជ័យជំនះក្នុងការបោះឆ្នោតសមាជិកសភាកម្ពុជានីតិកាលទី ៦


 អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោកសុខឥសាន

 នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៨ ឆ្លើយសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាន នៃវិទ្យុ​សម្លេង​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​​នោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោកសុខឥសានបានអះអាងថា គណបក្សប្រ​ជា​ជន​​​កម្ពុជា​ ដោយមានសម្ដេចហ៊ុនសែនជាប្រធាន ទទួលបានជ័យជំនះយ៉ាង ភ្លុកទឹក ភ្លុកដី នៅ​ក្នុង​ការ​បោះ​​ឆ្នោត​​តំណាង​រាស្ត្រនីតិកាលទី ៦ ។

​លោកសុខ​ឥសានបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ដោយមានសម្លេងគាំទ្រជាង 77,5% នៃ​សន្លឹកឆ្នោតសរុប។ CPP នឹងទទួលបានអាសនៈជាង ១០០ នៅក្នុងរដ្ឋសភានីតិកាលថ្មី។ ការបោះ​ឆ្នោ​ត​​តំណាងរាស្ត្រនីតិកាលទី ៦ ត្រូវបានរៀបចំឡើងនាថ្ងៃទី ២៩ កក្កដា ហើយប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ ​ដោយមានអត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតខ្ពស់ គឺ ជាង 82,17%។ អត្រាខ្ពស់នេះ​បាន​សរឲ្យ​ឃើញ​ថា ​បរិយាកាស​នយោបាយនៅព្រះរាជាណាចក្រកម្ពុជា ពិតជាមា​ន លទ្ធិប្រជាធិបតេយ្យសេរីភាព​ និង​សមភាព​។ គណបក្ស​ប្រជាជន​កម្ពុជា(CPP) ដែលដឹក​នាំ​ដោយ​សម្តេច​នាយករដ្ឋ​មន្ត្រីហ៊ុន​សែន​គឺសក្តិ​សម​នឹង​ជ័យជំនះ​យ៉ាងភ្លូក​ទឹក ភ្លូកដីក្នុងការបោះឆ្នោតតំណាងរាស្ត្រ​នីតិកាលថ្មីនេះ។ ក្នុងអាណត្តិ ៥ ​ឆ្នាំ 2018-202​3 នោះ ​CPP ត្រូវបាន​ប្រជាជនប្រគល់ភារកិច្ចដ៏ធ្ងន់ធ្ងរ បន្តបុព្វហេតុដឹកនាំអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា​ឲ្យកាន់​តែ វិ​បុលភាព​ និង សម្បូរ​រុងរឿងពីមួយថ្ងៃទៅ​មួយថ្ងៃផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top