ព័ត៌មាន

COVID-19៖ វៀតណាមមានអ្នកជំងឺចំនួន ២២ នាក់បន្ថែមទៀត ត្រូវបានប្រកាសជាសះស្បើយ


 វៀតណាមមានអ្នកជំងឺចំនួន ២២ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយពីជំងឺ COVID-19
 

រហូត​មកដល់ពេលនេះ នៅវៀតណាម អ្នកជំងឺឆ្លង COVID-19 ចំនួន ១៦៨ នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ចំនួន​ ២៦៥ ករណី ដែលត្រូវបានប្រកាសជាសះស្បើយ។
 
យោង​​តាមព័ត៌មាន ពីគណៈកម្មាធិ ការជាតិ ដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បាន​ឲ្យ​ដឹងថា នាថ្ងៃទី ១៤ ខែមេសា វៀតណាមមានអ្នកជំងឺចំនួន ២២ នាក់ដែល ត្រូវបាន​ប្រកាស​ថាបាន​ជាសះ​ស្បើយ​ពីជំងឺរាតត្បាត COVID-19 ក្នុងនោះមានអ្នកជំងឺបរទេសចំនួន ៥ នាក់។ អ្នកជំងឺទាំង​អស់​នេះបាន​ធ្វើតេស្តិ៍អវិជ្ជមានចំនួន ៣ ដង នឹងវីរុស SARS-CoV-2។ បច្ចុប្បន្ននេះ សុខភាពរបស់​ពួគគេ​មាន​ស្ថេរភាព​ ហើយនឹងបន្តនៅដាច់ដោយ ឡែករយៈពេល ១៤ ថ្ងៃទៀត។ ហេតុដូច្នេះ រហូតមកដល់ពេលនេះ នៅវៀត​ណាម​ អ្នកជំងឺឆ្លង COVID-19 ចំនួន ១៦៨ នាក់ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ២៦៥ ករណី ដែល​ត្រូវ​បាន​ប្រកាស​ជាសះស្បើយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top