ព័ត៌មាន

COVAX សន្យាបន្តរួមដំណើរ គាំទ្រនិងជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ-១៩

នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញមានកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយលោកស្រី Aurelia Nguyen នាយិកាប្រតិបត្តិកម្មវិធី COVAX។
  នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញមានកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយលោកស្រី Aurelia Nguyen នាយិកាប្រតិបត្តិកម្មវិធី COVAX។ (រូបថត៖ VOV)  

លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកម្មវិធី COVAX និងបុគ្គលលោកស្រី Aurelia Nguyen ដែលមានការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងសកម្មជូនចំពោះវៀតណាម។ គិតត្រឹមពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងចំនួនជាង៥៣លានដូសពី COVAX ហើយនឹងបន្តទទួលរាប់សិបលានដូសបន្ថែមទៀតនាពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យ COVAX បន្តផ្គត់ផ្គង់វ៉ាក់សាំង ជាពិសេសគឺវ៉ាក់សាំងការពារវីរុសបំប្លែងថ្មី ហើយពិគ្រោះយោបល់ ជួយវៀតណាមក្នុងការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី៥ដល់១២ឆ្នាំ។

រីឯខ្លួនវិញ នាយិកាប្រតិបត្តិកម្មវិធី COVAX លោកស្រី Aurelia Nguyen បានវាយតម្លៃខ្ពស់ចំពោះសញ្ញានិងទិសដៅវិជ្ជមានរបស់វៀតណាមក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ជាពិសេសគឺកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាជនប្រកបដោយជោគជ័យ។ លោកស្រី Aurelia Nguyen បានបញ្ជាក់ថា COVAX សន្យាបន្តរួមដំណើរ គាំទ្រ ជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំង រួមទាំងវ៉ាក់សាំងការពារវីរុសបំប្លែងថ្មី ពិគ្រោះយោបល់អំពីការចាក់វ៉ាក់សាំងជូនកុមារ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតនិងផ្គត់ផ្គង់វ៉ាក់សាំង ជាដើម៕


top