គេហទំព័រ fanpage ជាផ្លូវការរបស់ CNN ទើបបង្ហោះក្លិបខ្លីមួយ ឧទ្ទេសនាមអំពីម្ហូបទាំងប្រាំពិបាកទប់ចិត្តពេលបោះជំហានមកកាន់ហាណូយ។
តាមនោះ ហ្វើ (Pho) ជានិមិត្តរូបអាហារនៃហាណូយ ប៉ុន្តែមិនត្រឹមតែមានហ្វើ (Pho) ហាណូយនៅមានអាហារយ៉ាងច្រើនពិសេសផ្សេងៗ ដែលអតិថិជនមិនអាចរំលង ពេលអញ្ជើញមករដ្ឋធានី របស់វៀតណាម។
ប្រហិតត្រី៖ ធ្លាប់ជាសាច់ត្រីបានប្រឡាក់រមៀត និង អាំងលើរងើកភ្លើង។ ពិសេស ម្ហូបអាហារនេះ ល្បីឈ្មោះរហូតដល់នៅហាណូយ មានទីប្រជុំជនដាក់ឈ្មោះចាកា (ប្រហិតត្រី)។
នំបង្គា៖ ដើម្បីពិសាអាហារនំបង្គា ល្បីឈ្មោះនេះ នៅហាណូយ បឹងខាងលិច (Ho Tay) ជាទីកន្លែងឧត្តមភាពបំផុត។
នំបញ្ជុកត្រីហាយភង់ (Hai Phong)៖ នេះជាអាហារថ្ងៃត្រង់ពេញនិយម ដែលអតិថិជនអាចងាយស្វែងរកនៅគ្រប់ទីកន្លែងនៅហាណូយ។
នំបញ្ចុកក្តាម៖ អាហារឆ្ងាញ់បំផុតមួយចំនួននៅហាណូយ បានលក់នៅតាមដងវិថី។
កាហ្វេស៊ុត៖ គ្រាន់តែយកស៊ុតក្រហមវាយបំបែក លាយជាមួយនឹងបន្តិចកាហ្វេ មិត្តនឹងអាចពិសាអាហារលៀងមាត់កាហ្វេស៊ុតល្បីឈ្មោះនៅហាណូយ៕