ព័ត៌មាន

CNN បង្ហាញ៥មុខម្ហូបអាហារគួរសាកជាងហ្វើ (Pho) ពេលអញ្ជើញមកកាន់ហាណូយ

 គេហទំព័រ​ fanpage ជាផ្លូវ​ការ​របស់​ CNN ទើប​បង្ហោះ​ក្លិប​ខ្លី​មួយ​ ឧទ្ទេសនាម​អំពី​ម្ហូបទាំង​ប្រាំ​ពិបាក​ទប់​ចិត្ត​ពេល​បោះជំហាន​មកកាន់​ហាណូយ​។

តាម​នោះ​ ហ្វើ​ (Pho) ជា​និមិត្ត​រូប​​អាហារ​នៃ​ហាណូយ​ ប៉ុន្តែ​មិនត្រឹម​តែ​មាន​ហ្វើ​ (Pho) ហាណូយ​នៅ​មាន​អាហារយ៉ាង​ច្រើន​ពិសេស​ផ្សេងៗ​ ដែល​អតិថិ​ជន​មិនអាច​រំលង​ ពេលអញ្ជើញ​មក​រដ្ឋធានី​ របស់​វៀតណាម​។​

 

ប្រហិតត្រី៖ ធ្លាប់ជាសាច់ត្រីបានប្រឡាក់រមៀត និង អាំងលើរងើកភ្លើង។ ពិសេស ម្ហូបអាហារនេះ ល្បីឈ្មោះរហូតដល់នៅហាណូយ មានទីប្រជុំជនដាក់ឈ្មោះចាកា (ប្រហិតត្រី)។
 
នំបង្គា​​៖ ដើម្បី​ពិសា​អាហារ​នំបង្គា​ ល្បី​ឈ្មោះ​នេះ នៅ​ហាណូយ​ បឹង​ខាងលិច​ (Ho Tay) ជា​ទីកន្លែង​ឧត្តមភាព​បំផុត​។
 
នំបញ្ជុក​ត្រី​ហាយ​ភង់ (Hai Phong)៖ នេះជា​អាហារ​ថ្ងៃត្រង់​ពេញនិយម ​ដែល​អតិថិជន​អាច​ងាយ​ស្វែង​រក​នៅ​គ្រប់​ទីកន្លែង​នៅ​ហាណូយ​។
 
 នំបញ្ចុក​ក្តាម​៖ អាហារឆ្ងាញ់​បំផុត​មួយ​ចំនួន​នៅ​ហាណូយ​ បាន​លក់​នៅ​តាម​ដងវិថី​។
 

កាហ្វេ​ស៊ុត​៖ គ្រាន់តែ​យក​ស៊ុត​ក្រហម​វាយ​បំបែក​ លាយ​ជាមួយនឹង​បន្តិច​កាហ្វេ​ មិត្ត​នឹង​អាច​ពិសា​អាហារ​លៀង​មាត់​កាហ្វេ​ស៊ុត​ល្បី​ឈ្មោះ​នៅ​ហាណូយ​៕​





top