ព័ត៌មាន

Central Retail បន្តវិនិយោគទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារអាមេរិកនៅវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

ផ្នែកសេវាកម្មនៅវៀតណាមមានកំណើន ២,៣៤% ក្នុងនោះ នាំមុខគេគឺផ្នែកលក់ដុំ និងលក់រាយជាមួយនឹងកំណើន ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងត្រីមាសទី៤ ឆ្នាំ ២០២០ ដែលរួមចំណែកដល់ទីផ្សារសេដ្ឋកិច្ចចំនួន ៣៣,៥%។

Central Retail Corporation Public Company Limited (CRC) នឹងបន្តពង្រីកការធ្វើអាជីវកម្មនៅវៀតណាម ហើយបានប្រកាសជាផ្លូវការនូវផែនការរយៈពេល ៥ ឆ្នាំ នៅវៀតណាមក្នុងទុនវិនិយោគសរុបប្រមាណ ៣៥ ពាន់លានបាត (១,១ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងគោលដៅពង្រីកអាជីវកម្មនៅខេត្ត ក្នុងចំនួន ៥៥ នៅទូទាំងប្រទេស។

Central Retail បានចាត់ទុកថា ផ្នែកសេវាកម្មនៅវៀតណាមមានកំណើន ២,៣៤% ក្នុងនោះ នាំមុខគេគឺផ្នែកលក់ដុំ និងលក់រាយជាមួយនឹងកំណើន ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងត្រីមាសទី៤ ឆ្នាំ ២០២០ ដែលរួមចំណែកដល់ទីផ្សារសេដ្ឋកិច្ចចំនួន ៣៣,៥%។ ផ្នែកសេវាកម្មត្រូវបាន រំពឹងថានឹងបន្តកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២១។ ប្រការនេះបានធ្វើឱ្យវៀតណាមក្លាយទៅជាទីផ្សារមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត និងទាក់ទាញបំផុតនៅលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top