ជាអ្នកមានស្រុកកំណើតពីរ ឪពុកជនជាតិបារាំង អ្នកម្តាយជនជាតិវៀតណាម Céline Charpiot សព្វថ្ងៃជាអគ្គនាយកក្រុមហ៊ុន Linagora វៀតណាម។ បងស្រីជាមនុស្សម្នាក់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងធ្វើជាស្ពានតំណ រវាងប្រទេសទាំងពីរបារាំងនិងវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការគម្រោងការ អំពីសេដ្ឋកិច្ចលេខ (អេឡិចត្រូនិក) និងបច្ចេកវិទ្យាកម្មវិធីទន់ប្រភពបើក “Open source”។ បងស្រីក៏ជាស្ថាបនិកវិទ្យាស្ថាន Open Hackademy មានទីស្តីការនៅប្រទេសបារាំង និងភ្នាក់ងារតំណាងនៅប្រទេសវៀតណាម ដែលជាទីកន្លែងបើកវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាប្រភពបើក រចនា សម្រាប់មនុស្សគ្រប់គ្នា នរណាក៏អាចរៀនយកបានដែរ។
បទពិសោធន៍រយៈពេល២០ឆ្នាំធ្វើការ ខាងវិស័យបច្ចេកវិទ្យាប្រភពបើក “Open source” នៅបារាំង Céline Charpiot ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន French Tech Vietnam និងជាប្រធាន Bond’Innov។ ឆ្នាំ២០១៥ Céline Charpiot បង្កើតក្រុមហ៊ុន Linagora វៀតណាមនៅក្រុងហាណូយ សកម្មចូលរួមនូវសកម្មភាពទំនាក់ទំនងយុទ្ធសាស្រ្ត រវាងបារាំងនិងវៀតណាម ខាងវិស័យផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី។
|
Linagora វៀតណាមជាមួយបេសកកម្ម កសាងខឿនសេដ្ឋកិច្ចបច្ចេកទេសលេខចីរភាព សម្រាប់ប្រទេសវៀតណាម បានអនុវត្តដំណោះស្រាយប្រើប្រាស់បច្ចេកវិទ្យាប្រភពបើក “Open source” ជាច្រើន សម្រាប់គម្រោងការវៀណាម ផ្តល់កម្មវិធីបណ្តុះបណ្តាលជូនវិស្វករបច្ចេកវិទ្យាព័ត៌មានវៀតណាម អំពីបច្ចេកវិទ្យាប្រភពបើក។ |
បងស្រីជាសមាជិកនៃ Hanoi Sustainable City Living Lab គម្រោងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងបារាំងនិងវៀតណាម ជាមួយនឹងសហគ្រាសផ្តើមធុរកិច្ចថ្មី អ្នកផ្តល់ដំណោះស្រាយ មជ្ឈមណ្ឌលស្រាវជ្រាវទីក្រុងចីរភាព Made In Vietnam បានរចនាសម្រាប់តែទីផ្សារអាស៊ាន។
បច្ចេកវិទ្យាចម្បងគឺ សហការជួយបងស្រីបើកចេញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាវិស័យដែលបងស្រីមានកាលានុវត្តនភាពជាច្រើន ដើម្បីអនុវត្តការងារមានប្រយោជន៍សម្រាប់ប្រទេសវៀតណាម។ Céline Charpiot តែងធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរបារាំងនិងវៀតណាម ដើម្បីប្រតិបត្តិការវិទ្យាស្ថាន Open Hackademy និង Linagora វៀតណាម។ នេះជាក្រុមហ៊ុនបច្ចេកវិទ្យាពីរ ដែលបាននិងកំពុងបណ្តុះបណ្តាលវិស្វករប្រភពបើក “Open source” ពូកែសម្រាប់វៀតណាម និងជាស្ពានតំណផ្ទេរបច្ចេកវិទ្យាសហប្រតិបត្តិការបារាំងនិងវៀតណាម។