ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អ្នកនាំពាក្យរបស់ Boeing បានអោយ ដឹងថា “យើងខ្ញុំបានប្រគល់យន្តហោះ737 Max រហូតដល់ស្វែងរកបានដំណោះស្រាយមួយ ហើយយើងខ្ញុំនៅតែបន្តផលិតប្រភេទយន្តហោះនេះ ប៉ុន្តែកំពុងតុល្យភាពឡើងវិញ”។
ក្រុមហ៊ុនផលិតយន្តហោះដ៏ធំៗ Boeing របស់អាមេរិកទើបសម្រេចចិត្តផ្អាកការ ផ្តល់ផលិតផល លក់ដាច់បំផុត គឺជាយន្តហោះ 737 Max បន្ទាប់ពីគ្រោះថ្នាក់ ធ្ងន់ធ្ងរទី២ ដែលពាក់ព័ន្ធនឹងប្រភេទយន្តហោះនេះ ក្នុងរង្វង់មិនដល់៦ខែ កន្លងមក។ ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី ១៤ ខែ មីនា អ្នកនាំពាក្យរបស់ Boeing បានអោយ ដឹងថា “យើងខ្ញុំបានប្រគល់យន្តហោះ737 Max រហូតដល់ស្វែងរកបានដំណោះស្រាយមួយហើយយើងខ្ញុំនៅតែបន្តផលិតប្រភេទយន្តហោះនេះ ប៉ុន្តែកំពុងតុល្យភាពឡើងវិញ”។ គ្រោះថ្នាក់ដ៏រន្ធត់ កាលពីថ្ងៃអាទិត្យកន្លងមក របស់ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី ធ្វើ អោយមនុស្សស្លាប់ចំនួន ១៥៧ នាក់ បណ្តាលអោយ រដ្ឋភិបាលនៃប្រទេសជាច្រើននៅលើពិភពលោកប្រកាសហាមឃាត់ការហោះ ហើរចំពោះយន្តហោះ Boeing737 Max រហូតដល់រកបានមូលហេតុផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម