Bio LAK គឺជាម៉ាកគ្រឿងសម្អាងវៀតណាមដំបូងគេដែលទទួលបានវិញ្ញាបនបត្រ Non-GMO (មិនកែប្រែហ្សែន) មានសុពលភាពទូទាំងពិភពលោក។
Bio LAK គឺជាម៉ាកគ្រឿងសម្អាងវៀតណាមដំបូងគេដែលទទួលបានវិញ្ញាបនបត្រ Non-GMO (មិនកែប្រែហ្សែន) មានសុពលភាពទូទាំងពិភពលោក។ Bio LAK ត្រូវបានស្ថានទូកហូឡង់ប្រចាំនៅវៀតណាម និងសហព័ន្ធធុរកិច្ចហូឡង់ប្រទានពានរង្វាន់អភិវឌ្ឍប្រកបដោយចីរភាព (Sustainability) ក្នុងការប្រកួតប្រជែង Ready to Export (R2E) ឆ្នាំ២០២៣ - ២០២៤។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ Bio LAKក្នុងរយៈពេលច្រើនឆ្នាំកន្លង។
ពីសួនអភិរក្សរុក្ខជាតិតំបន់…
ជាតំបន់អភិរក្សរុក្ខជាតិក្នុងតំបន់ សួន Bio LAK មានដំណើរការបណ្តុះ និងថែទាំរុក្ខជាតិពិសេស។ សួនច្បារប្រើពូជសណ្តែកសៀង DT៩៦ ដើម្បីកែលម្អដី ប្រើស្មៅសណ្តែកដី ដើម្បីកាត់បន្ថយការលូតលាស់នៃស្មៅ ប្រើជីកំប៉ុសលាមកគោ និងកាកសំណល់បៃតងជាជី ប្រើប្រាស់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិក្នុងដំណើរការបណ្តុះ និងដាច់ខាត "មិនប្រើសារធាតុគីមី"។
ប្រព័ន្ធសួនអភិរក្ស Bio LAK នៅស្រុក ក្វឹកអ័យ (Quoc Oai) ហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) និងតំបន់តីង្វៀន (Tay Nguyen) ត្រូវបានដាក់ពង្រាយក្នុងគោលបំណងអភិរក្ស និងថែទាំពូជរុក្ខជាតិតំបន់ ដែលបានជ្រើសរើស និងប្រមូលនៅគ្រប់ទិសទីនៃប្រទេស។ រូបថត៖ ឯកសារ Bio LA
គម្រោងសួនអភិរក្សដែលមានឈ្មោះថា Bio LAK បានអនុវត្តតាំងពីឆ្នាំ ២០១៦។ បញ្ហាប្រឈមដំបូងដែលក្រុមការងារ Bio LAK ជួបប្រទះ គឺស្វែងរកពូជរុក្ខជាតិបុរាណរបស់វៀតណាម។ ដើម្បីតាមរកពូជ និងប្រភេទរុក្ខជាតិបុរាណ ក្នុងអំឡុងពេលច្រើនឆ្នាំមកនេះ ក្រុមការងារ Bio LAK បានធ្វើដំណើរជាច្រើនក្នុងទូទាំងប្រទេស ដើម្បីស្វែងរកពូជរុក្ខជាតិ ហើយសិក្សា និងស្រាវជ្រាវ ដើម្បីនាំយកពូជរុក្ខជាតិបណញដុះ និងបង្កាត់បន្តពូជ។ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ប៉ន្តែដោយមានបំណងចង់អភិរក្សរុក្ខជាតិវៀតណាម ក្រុមការងារ Bio LAK បានកម្លាយក្តីសុបិនអំពីសួនអភិរក្សរុក្ខជាតិដ៏សម្បូរបែបរបស់វៀតណាមឱ្យក្លាយជាការពិត។
ខណៈពេលដែលសកម្មភាពអភិរក្សបានទទួលជោគជ័យដំបូង Bio LAK ឆ្ពោះទៅរកគោលដៅធំជាង នោះគឺស្វែងរកវិធីធើវយ៉ាងណា ដើម្បីបង្រាយឲ្យអស់សមត្ថភាពនៃរុក្ខជាតិវៀតណាមក្នុងជីវភាពរស់នៅ។ វៀតណាមមានប្រភពវត្ថុធាតុដើមដ៏មានតម្លៃ ក្នុងនោះមានប្រភេទរុក្ខជាតិឱសថល្អ បានមានឈ្មោះក្នុងបញ្ជីរុក្ខជាតិកម្រក្នុងពិភពលោក។ ដូច្នេះហើយ ក្រុមការងារ Bio LAK ស្វែងរកការអនុវត្ត ដើម្បីប្រភពរុក្ខជាតិដ៏ច្រើនសម្បូរបែបរបស់វៀតណាម ដែលអាចបម្រើបានកាន់តែច្រើន និងមានភាពជិតស្និទ្ធនឹងជីវិតមនុស្ស។
ហើយពីក្នុងសួនអភិរក្សនេះ រុក្ខជាតិឱសថដែលធ្លាប់ស្គាល់ដូចជា ដើម curly perilla តែផ្កាក្រហម, តែបៃតង, ដើមស្គួយ, ដើមផ្កាមាលតី, ផ្ការំយោល ដើមល្វាធំ... ត្រូវបានប្រមូលផលដើម្បីធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតផលថែរក្សាសម្រស់ កែលម្អស្បែក ល្អទាំងស្រុងសម្រាប់អ្នកប្រើប្រាស់។
... ម៉ាកផលិតផលគ្រឿងសម្អាង Non-GMO ដំបូងបង្អស់របស់វៀតណាម
ឆ្ពោះទៅរកអ្នកប្រើប្រាស់ដែលចូលចិត្តនិន្នាការថែទាំរាងកាយ ដោយផលិតផលដែលផលិតពីរុក្ខជាតិ មានភាពល្អ និងគោរពតាមនិន្នាការអភិវឌ្ឍប្រកបដោយនិរន្តរភាព ផលិតផល Bio LAK ត្រូវបានផលិតចេញពីវត្ថុធាតុដើមគឺរុក្ខជាតិ និងពូជរុក្ខជាតិបុរាណរបស់វៀតណាម។ ក្រុមការងារ Bio LAK សង្ឃឹមថា រុក្ខជាតិវៀតណាមជាច្រើនប្រភេទ នឹងកាន់តែមានភាពល្បីល្បាញលើផលិតផលថែរក្សាសម្រស់ដែលមានស្តង់ដារអន្តរជាតិ។
ប្ដេជ្ញាចិត្តតាមលក្ខណៈវិនិច្ឆ័យវិជ្ជមាន និងសុវត្ថិភាពដល់កម្រិត "អាចបរិភោគបាន" Bio LAK បញ្ជាក់ការប្តេជ្ញាចិត្តទាំងនេះដោយការទទួលវិញ្ញាបនបត្រក្នុងស្រុក និងអន្តរជាតិ។ ប្រភពដី និងទឹកដែលប្រើសម្រាប់ដាំវត្ថុធាតុដើមសម្រាប់ផលិតកម្ម ត្រួតពិនិត្យតាមស្តង់ដារដោយវិទ្យាស្ថានបរិស្ថានកសិកម្ម IAE (ហាណូយ)។ រោងចក្រផលិតគ្រឿងសម្អាងទំនើប ត្រូវបានអនុញ្ញាតិឱ្យដំណើរការដោយមន្ទីរសុខាភិបាលហាណូយ។ FDA (សហរដ្ឋអាមេរិក) និងបានផ្ដល់អាជ្ញាប័ណ្ណលេខ ១០១៦៣៤.៧ សម្រាប់ផលិតផល Bio LAK។
ឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងតឹងរ៉ឹង ចាប់ពីវត្ថុធាតុដើមរហូតដល់ដំណើរការផលិត ផលិតផលដំបូងរបស់ Bio LAK បានប្រគលជូនវិញ្ញាបនបត្រ Non-GMO ដូចជាទឹកចម្រោះពីផ្កាមាលតី ទឹកចម្រោះពីផ្កាចំប៉ា ម្សៅ perilla ម្សៅរមៀតពណ៌ស ទឹកខ្ពុរមាត់ផលិតពីរុក្ខជាតិ ,...
វិញ្ញាបនប័ត្រនេះកំណត់សម្គាល់ផលិតផល Bio LAK អនុលោមតាមស្តង់ដារ Non-GMO ដោយធានាថាមិនមានសារធាតុ GMO ។ រហូតមកដល់ពេលនេះ Bio LAK គឺជាម៉ាកគ្រឿងសំអាងរបស់វៀតណាមដំបូងគេ ដែលមានផលិតផលឆ្លើយតប និងទទួលបានវិញ្ញាបនប័ត្រនេះ។ វិញ្ញាបនប័ត្រ Non-GMO Project Verified គឺជាលទ្ធផលនៃដំណើរការផលិតដែលត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ Bio LAK ចាប់ពីវត្ថុធាតុដើម រហូតដល់ផលិតផល។
ក្រែមលាបមាត់ Bio LAK ត្រូវបានផលិតចេញពីប្រេងគ្រាប់ Superfood ដូចជាគ្រាប់ sachi គ្រាប់ផ្កាតែ ប៊ឺកាកាវ និងប្រេងផ្លែ gac ដែលចម្រាញ់ចេញពីបច្ចេកវិទ្យាបំបែកប្រេងទាំងស្រុង នាំមកបរមាណ Beta-carotene និង lycopene ដ៏ខ្ពស់ ។ រូបថត៖ ឯកសារ Bio LAK
យោងតាមលោកស្រី វូ ធីថាយហា (Vu Thi Thai Ha) នាយិកាប្រតិបត្តិ Bio LAK រុក្ខជាតិនៅតាមតំបន់នីមួយៗតែងតែស័ក្តិសមបំផុតសម្រាប់សុខភាព រាងកាយរបស់មនុស្សនៅក្នុងប្រព័ន្ធអេកូនៅកន្លែងនោះ ។ ដូច្នេះហើយ ជាមួយនឹងអត្ថប្រយោជន៍នៃការយល់ដឹងពីរុក្ខសាស្ត្រក្នុងស្រុក រួមជាមួយនឹងអ្នកជំនាញខាងសម្រស់ និងសុខភាព Bio LAK បានស្រាវជ្រាវ និងបង្កើតផលិតផលថែរក្សាស្បែក និងរាងកាយ ដោយវត្ថុធាតុដើមក្នុងស្រុក - ចំណេះដឹងក្នុងតំបន់ ដែលរួមផ្សំជាមួយនឹងបច្ចេកវិទ្យាផលិតទំនើប។/.
អត្ថបទ៖ ថាវ វី រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម និងឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង