នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្ត Binh Dinh គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានរៀបចំសន្និសីទជំរុញការវិនិយោគចូលខេត្ត ឆ្នាំ ២០២៥។ នៅទីនេះ ខេត្ត Binh Dinh បានអញ្ជើញអង្គភាពអាជីវកម្មមកបណ្តាក់ទុនលើវិស័យចំនួន ៧ រួមមាន៖ ឧស្សាហកម្ម ទេសចរណ៍និងសេវាកម្ម; កសិកម្មបច្ចេកវិទ្យាខ្ពស់; សេវាកម្មដឹកជញ្ជូន; សេដ្ឋកិច្ចទីក្រុង; បច្ចេកវិទ្យាខ្ពស់និងនវានុវត្តន៍; វិស័យសុខាភិបាលនិងអប់រំ។
ថ្លែងមតិក្នុងសន្និសីទ
ឧបនាយករដ្ឋមន្ត្រី លោកNguyen Chi Dung បានស្នើថា ខេត្ត Binh Dinh ចាំបាច់ត្រូវបង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មអំណោយផលបំផុត
ដោយចាត់ទុកថានេះជាអាទិភាពកំពូល។ ទន្ទឹមនឹងនោះ Binh Dinh ត្រូវបន្តប្រមូលផ្តុំ
និងប្រើប្រាស់ធនធានរដ្ឋ និងឯកជនប្រកបដោយប្រសិទ្ធភាព
ដើម្បីបន្តផ្តោតការយកចិត្តទុកដាក់លើការវិនិយោគ ក្នុងការអភិវឌ្ឍប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ
ដើម្បីធានាសមកាលកម្ម និងទំនើបកម្ម។
ក្នុងសន្និសីទនេះ
គណៈកម្មាធិការប្រជាជនខេត្តបានផ្តល់សេចក្តីសម្រេចលើគោលនយោបាយវិនិយោគ
និងវិញ្ញាបនបត្រចុះបញ្ជីវិនិយោគដល់គម្រោងចំនួន ៦២ ដែលមានដើមទុនចុះបញ្ជីសរុបជាង
២៣១.០០០ ពាន់លានដុង (ជាង ៩ ពាន់លានដុល្លារ) លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់
សេវាកម្មពាណិជ្ជកម្ម - ទេសចរណ៍ សេដ្ឋកិច្ចទីក្រុង សេវាកម្មកំពង់ផែ និងឡូជីស្ទិក
... ៕