ព័ត៌មាន

AUKUS នឹងជាការបំពេញបន្ថែមនិងជំរុញទំនាក់ទំនងជាមួយអាស៊ាន

លោកស្រី Marise Payne បានអះអាងថា AUKUS គឺជាយន្តការមួយដែលរួមចំណែកក្នុងការរៀបចំគោលនយោបាយការបរទេសរបស់អូស្រ្តាលីចំពោះតំបន់ ពីព្រោះ AUKUS នឹងបំពេញបន្ថែមឲ្យបណ្តាញទំនាក់ទំនងភាពជាដៃគូរបស់អូស្ត្រាលីជាមួយបណ្តាប្រទេសអាស៊ាន ប៉ាស៊ីហ្វិក ដៃគូនៅអឺរ៉ុបនិងក្រុមប្រទេសទាំង៤។

អញ្ជើញថ្លែងនៅចំពោះមុខព្រឹទ្ធសភាអូស្ត្រាលីនៅថ្ងៃទី១៨ ខែតុលា រដ្ឋមន្ត្រីការបរទេសលោកស្រី Marise Payne បានលើកច្បាស់ថា ការប្រសូត្រឡើងនៃយន្តការសន្តិសុខថ្មី AUKUS បានលើកកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី អាមេរិក និងអង់គ្លេស ឡើងដល់កម្រិតថ្មីផង និងជួយរក្សាសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ផង។ ក្រៅពីនេះ លោកស្រី Marise Payne បានអះអាងថា AUKUS គឺជាយន្តការមួយដែលរួមចំណែកក្នុងការរៀបចំគោលនយោបាយការបរទេសរបស់អូស្រ្តាលីចំពោះតំបន់ ពីព្រោះ AUKUS នឹងបំពេញបន្ថែមឲ្យបណ្តាញទំនាក់ទំនងភាពជាដៃគូរបស់អូស្ត្រាលីជាមួយបណ្តាប្រទេសអាស៊ាន ប៉ាស៊ីហ្វិក ដៃគូនៅអឺរ៉ុបនិងក្រុមប្រទេសទាំង៤។ អូស្ត្រាលី អង់គ្លេស និងអាមេរិកបានប្តេជ្ញាជំរុញទំនាក់ទំនងជាមួយអាស៊ាននិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅអឺរ៉ុប ដែលក្នុងនោះ រួមទាំងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុបទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top