ព័ត៌មាន

AstraZeneca គឺជាដៃគូជឿទុកចិត្តរបស់ផ្នែកសុខាភិបាលវៀតណាម

លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះភាពជាដៃគូរបស់សម្ព័ន្ធក្រុមហ៊ុន AstraZeneca ជាមួយផ្នែកសុខាភិបាលវៀតណាម និងការរួមចំណែករបស់ AstraZeneca ក្នុងការអភិវឌ្ឍផ្នែកសុខាភិបាលវៀតណាមក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ដោយបង្ហាញថា AstraZeneca គឺជាដៃគូដ៏គួរឱ្យទុកចិត្តនៃវិស័យសុខាភិបាលវៀតណាម។
ទិដ្ឋភាពនៃជំនួប។ រូបថត៖ nhadan.vn

នាថ្ងៃទី ៥ ឧសភា នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានទទួលជួបជាមួយអគ្គនាយករងសកលសម្ព័ន្ធក្រុមហ៊ុន AstraZeneca លោកស្រី Juliette White និងចូលរួមពិធីប្រកាសអំពីការវិនិយោគទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិកលើការស្តារព្រៃឈើ និងទេសភាពនៅវៀតណាម។

លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះភាពជាដៃគូរបស់សម្ព័ន្ធក្រុមហ៊ុន AstraZeneca ជាមួយផ្នែកសុខាភិបាលវៀតណាម និងការរួមចំណែករបស់ AstraZeneca ក្នុងការអភិវឌ្ឍផ្នែកសុខាភិបាលវៀតណាមក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ដោយបង្ហាញថា AstraZeneca គឺជាដៃគូដ៏គួរឱ្យទុកចិត្តនៃវិស័យសុខាភិបាលវៀតណាម។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយ AstraZeneca។ ដំណើរទស្សនកិច្ចលើកដំបូងប្រកបដោយជោគជ័យរបស់លោកអគ្គនាយក Pascal Soriot ទៅកាន់ប្រទេសវៀតណាមក្នុងខែឧសភា ឆ្នាំ ២០២២ បានបើកចេញនូវទិសដៅសហប្រតិបត្តិការថ្មី សក្តានុពល និងយូរអង្វែងរវាងភាគីទាំងពីរ មិនត្រឹមតែក្នុងការបង្ការជំងឺប៉ុណ្ណោះទេ ថែមទាំងលើវិស័យថ្មីៗដូចជា ការបង្ការ និងគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង។ គម្រោងដាំកូនឈើចំនួន ២២,៥ លានដើមនៅវៀតណាម ដែលមានតម្លៃ ៥០ លានដុល្លារអាមេរិក គឺស្របតាមគោលការណ៍អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនិរន្តរភាពរបស់វៀតណាម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងកិច្ចប្រជុំកំពូល COP26 នាពេលថ្មីៗនេះ ស្តីពីការបំភាយឧស្ម័នមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា នាពេលខាងមុខ AstraZeneca នឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលវៀតណាម រួមចំណែកលើកកំពស់សមត្ថភាពសុខាភិបាល និងស្វ័យភាពលើឱសថ វ៉ាក់សាំង និងឧបករណ៍បរិក្ខារពេទ្យរបស់វៀតណាម; ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាក្នុងវិស័យកាត់បន្ថយការបំភាយឧស្ម័ន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាមួយវៀតណាម៕


top