ព័ត៌មាន

AstraZeneca៖ គ្មានភស្តុតាងណាមួយដែលបញ្ជា្កក់ថាការចាក់វ៉ាក់សាំងបង្កើនហានិភ័យនៃការកកឈាមនោះទេ

ក្រុមហ៊ុនឱសថ AstraZeneca បានចេញផ្សាយទិន្នន័យវាយតម្លៃចំពោះសុវត្ថិភាពសម្រាប់មនុស្ស ដែលទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ (Covid-19) ចំនួន ២ ដូស ដោយអះអាងថាគ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការបង្កើនហានិភ័យនៃការកកឈាមរបស់វ៉ាក់សាំងនេះទេ។

រូបថតឧទាហរណ៍ (ប្រភព៖ Reuters)


នាថ្ងៃទី ១៤ ខែមិនា ក្រុមហ៊ុនឱសថ AstraZeneca បានចេញផ្សាយទិន្នន័យវាយតម្លៃចំពោះសុវត្ថិភាពសម្រាប់មនុស្សដែលទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ (Covid-19) ចំនួន ២ ដូស ដោយអះអាងថាគ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការបង្កើនហានិភ័យនៃការកកឈាមរបស់វ៉ាក់សាំងនេះទេ។ របាយការណ៍ក៏បានវាយតម្លៃចំពោះសុវត្ថិភាពរបស់ AstraZeneca ដែលត្រូវបានធ្វើឡើងលើប្រជាជនដែលបានចាក់វ៉ាក់សាំងជាង ១៧ លាននាក់នៅប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុប។ ទិន្នន័យក៏បានបញ្ជាក់ថាមិនមានភ័ស្តុតាងណាមួយដែលធ្វើឲ្យកើនឡើងហានិភ័យនៃការស្ទះសរសៃឈាមសួត ការមានដុំឈាមកកក្នុងសរសៃឈាមវ៉ែនជ្រៅឬអាការៈកាត់បន្ថយប្លាកែតនៅគ្រប់ក្រុមអាយុ ភេទ ប្រភេទថ្នាំព្យាបាលជំងឺ ឬក្រុមប្រទេសនានា បន្ទាប់ពីការចាក់វ៉ាក់សាំងទេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top