ព័ត៌មាន

ASIAD ១៩៖ កីឡាវៀតណាមទទួលបានមេដាយមាស៣ មេដាយប្រាក់៤និងមេដាយសំរឹទ្ធ១៧

ក្នុងថ្ងៃទី៧ តុលា កីឡាវៀតណាមនឹងបន្តដាក់ការរំពឹងទុកលើកីឡាអុកចិន យូជីស៊ូ ចំបាប់ សីដក់និងការ៉ាតេ។
ការ៉ាតេនាំមកមេដាយមាសទី ៣ ជូនគណៈប្រតិភូកីឡាវៀតណាមនៅ ASIAD ១៩។ (រូបថត៖ សហការី Bui Luong/VOV)

គិតត្រឹមដំណាច់ថ្ងៃប្រកួតទី ៦ ខែតុលា នៅព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD 1) ដែលធ្វើឡើងនៅ Hangzhou ប្រទេសចិន គណៈប្រតិភូកីឡាវៀតណាម ទទួលបានមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរឹទ្ធ ចំនួន ១៧ គ្រឿង ឈរនៅចំណាត់ថ្នាក់ទី ២១ លើតារាងមេដាយសរុប។

ក្នុងថ្ងៃទី៧ តុលា កីឡាវៀតណាមនឹងបន្តដាក់ការរំពឹងទុកលើកីឡាអុកចិន យូជីស៊ូ ចំបាប់ សីដក់និងការ៉ាតេ៕

top