មេដាយប្រាក់តែមួយគត់នេះបានមកដល់នៅចុងថ្ងៃ នៅពេលដែលក្រុមវៀតណាមបានចាញ់ក្រុមម្ចាស់ផ្ទះចិន ០ - ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជាក្រុមចម្រុះលើប្រភេទកីឡាអុកចិន។ ក្នុងប្រភេទកីឡាផ្សេងទៀតដូចជា លើកទម្ងន់ អត្តពលកម្ម និងបាញ់ធ្នូ អត្តពលិកវៀតណាមប្រកួតមិនបានជោគជ័យដោយមិនបានទទួលមេដាយនោះឡើយ។
ដូច្នេះហើយ គិតត្រឹមយប់ថ្ងៃទី ១ខែតុលា គណៈប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាស ១ គ្រឿង មេដាយប្រាក់៣គ្រឿងនិងមេដាយសំរឹទ្ធ១២គ្រឿង ឈរលំដាប់ថ្នាក់លេខ ១៨ នៃតារាងទាំងមូល។ ក្រុមម្ចាស់ផ្ទះចិននៅតែឈានមុខគេដោយទទួលបានមេដាយមាសចំនួន ១២៩គ្រឿង៕