ព័ត៌មាន

ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

នាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួត​បាញ់កាំភ្លើង ហែលទឹក និង​អត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។

អ្នកប្រដាល់ ឌិញ វ៉ាន់ តាំ (ឆ្វេង) ឈ្នះមេដាយប្រាក់ដំបូងសម្រាប់កីឡាវៀតណាមនៅASIAD ២០។ រូបថត៖ VNA

ចំណុចលេចធ្លោនៅថ្ងៃទី២៥ ខែកញ្ញា គឺការ​ប្រកួតបើកឆាករបស់ក្រុម​វាយសីវៀតណាម។ ការប្រកួតប្រជែងដណ្តើមមេដាយក៏ប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ក្នុងការប្រកួត​កីឡាហែលទឹក អត្តពលកម្ម លើកទម្ងន់ បាញ់កាំភ្លើង និងកីឡាផ្សេងៗទៀតផងដែរ​។

នា​ព្រឹកថ្ងៃទី ២៥ ខែកញ្ញា កីឡាករហែលទឹកវៀតណាម ៤ នាក់ គឺ Pham Thanh Bao, Nguyen Huy Hoang, Tran Van Nguyen Quoc និង Duong Van Hoang Quy សុទ្ធតែទទួល​បាន​សំបុត្រចូល​វគ្គផ្តាច់ព្រ័ត្រកីឡា​ហែលទឹក ​ដើម្បីប្រកួតប្រជែងដណ្តើម​មេដាយនៅ ASIAD ២០។

មុននោះ នៅថ្ងៃទី២៤ ខែកញ្ញា ក្រុមកីឡាវៀតណាមបានឈ្នះមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ៧គ្រឿង​។ គិតត្រឹមចុងថ្ងៃទី២៤ ខែកញ្ញា ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២០ ក្នុងតារាងមេដាយសរុប ជាមួយនឹងមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង​ និងមេដាយសំរិទ្ធ ១៤គ្រឿង​។ ប្រទេសចិននាំមុខគេក្នុងតារាងមេដាយនៅ ASIAD ២០ ហើយ​ប្រទេសម្ចាស់ផ្ទះជប៉ុនជាប់ចំណាត់ថ្នាក់លេខ២៕​


top