ព័ត៌មាន

APPF ២៦៖ បង្កើនសកម្មភាពរួមសំដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

ផលប៉ះពាល់ដោយបម្រែបម្រួល​អាកាសធាតុគឺគ្មានព្រំដែន​ឡើយ។ ដោយ​ហេតុនេះ រាល់​ការ​ខំប្រឹង​ប្រែងសំដៅ​បង្ការប្រ​ឆាំងបម្រែបម្រួលអាកាស​ ធាតុ​និងជំនះ​ពុះពារលើផល​វិបាក​ក៏ត្រូវ​បានអនុវត្ត​ន៍លើទូទាំង​ពិភព​លោក​ដែរ​។ នេះជាផលប្រយោជន៍និងការ​ទទួលខុសត្រូវរបស់ប្រទេសទាំងអ​ស់។​ការទប់​ទល់នឹង​បម្រែបម្រួល​អាកាស​ធាតុ​ជាខ្លឹម​សារស្នូល​ក្នុងសម័យ​ប្រជុំអំនាព្រឹកថ្ងៃទី២០​ ខែមករា ក្នុង​ក្របខ័ណ្ឌកិច្ចប្រជុំ​ APPF លើក​ទី២៦​។


ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ TTXVN)

ផលប៉ះពាល់ដោយប​ម្រែបម្រួលអាកាសធាតុគឺគ្មានព្រំ​ដែនឡើយ។ ដោយហេតុ​នេះ រាល់ការ​ខំប្រឹងប្រែងសំដៅ​បង្ការប្រឆាំងបម្រែ​បម្រួលអាកាស ​ធាតុនិង​ជំនះពុះពា​រ​លើផល​វិបាក​ក៏ត្រូវ​បាន​អនុវត្តន៍​លើទូទាំង​ពិភពលោក​ដែរ​។ នេះជាផ​លប្រយោជន៍និ​ងការទទួល​ខុសត្រូវរបស់ប្រទេសទាំ​ងអស់។ ឧបនាយក រដ្ឋមន្រ្តីវៀ​តណាម​លោក Vu Duc Dam ​មានប្រសាសន៍ថា​៖
 
​“ប្រទេស​នីមួយៗ ចាំបាច់ត្រូវកសាងរបៀង​គតិយុត្ត យន្តការ គោល ​នយោបាយ​និងផ្ដល់​អាទិភាព​ចំពោះការ​ទប់​ទល់​នឹងបម្រែ​បម្រួល​អាកាសធាតុ ឲ្យសមស្របជាមួយស​ន្ធិសញ្ញា អនុសញ្ញានិងពិធី​សារ​អន្តរជាតិ។ យើង​ចាំបា​ច់​ ត្រូវរួមដៃចែករំ​លែកជាមួយគ្នា។ ប្រទេ​សអភិវឌ្ឍន៍​គប្បីជួយឧប​ត្ថម្ភប្រទេសកំពុង​ អភិវឌ្ឍន៍ ​ខាង​ហិរញ្ញវត្ថុ​ ចំណេះដឹងនិង​បទពិសោធន៍។ យើងក៏ត្រូវជំរុញ​កិច្ចសហ​​ប្រតិបតិ្ត​ការរវាងរដ្ឋាភិបាល ផ្នែក​ឯក​ជន​និងអង្គការ​ក្រៅរ​ដ្ឋាភិបាលផ​ងដែរ​”។

តាមលោកស្រី Loren B. L​egarda ប្រធានគណប្រតិភូហ្វីលីពីនថា​ ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​នៅតែជាតំ​បន់​មួយដែលរង​គ្រោះធម្មជាតិជា​ច្រើនបំផុត លើពិភពលោក។​ ដោយហេតុនេះ រួមជាមួយរដ្ឋាភិ​បាល​ APPF ចាំបាច់ត្រូវ​ បង្ហាញនូវតួនាទីដ៏ច្បាស់លាស់ជា​ងក្នុងការបន្ធូបន្ថយគ្រោះអាស​ន្នដោយគ្រោះ​ ធម្មជាតិ​និង​បម្រែបម្រួល​អាកាសធាតុ​។

“យើងចាំបាច់ត្រូវមានស​កម្មភាពដ៏ខ្លាំងក្លាជាងមុន ហើ​យឆ្ពោះទៅរកក្រប ខ័ណ្ឌ​គតិយុ​ត្តដ៏​សមស្រប​។ ក្នុង​នោះមាន​ការសន្យាអំពីការ​អនុវត្ត​កិច្ចព្រមព្រៀង ​ប៉ារីស​ដោយ​ផ្សាភ្ជាប់​ជាមួយ​នឹង​គោល​ដៅអភិវឌ្ឍន៍​ដោយចីរភាព​និង​ក្រប ខ័ណ្ឌសកម្មភាព​ Sendai​”។​
 
​នាល្ងាចថ្ងៃ២០ ខែមករា​ ឆ្នាំ២០១៨ កិច្ចប្រជុំ APPF ២​៦ បានបញ្ចប់ ដោយការអ​នុម័ត​លើ សេចក្ដីសំរេចចិ​ត្តនានា​និង​សេចក្ដី​ថ្លែង​ការ​ណ៍រួម​៕

 

 តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top