កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Can Tho សន្និសីទនៃក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពសភាហ្វ្រង់កូហ្វូនី (APF) បានបិទបន្ទាប់ពីរយៈពេល ២ ថ្ងៃធ្វើការ។
សន្និសីទនៃក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពសភាហ្វ្រង់កូហ្វូនី (APF) បានបិទនាថ្ងៃទី ២៤ មករា។ (រូបថត៖ VOV)
នៅក្នុងសន្និសី ក្រុមប្រឹក្សាប្រតិបត្តិ APF បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីថ្លែងការណ៍ ទីក្រុង Can Tho ស្តីពីកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីក្នុងវិស័យកសិកម្មប្រកបដោយ និរន្តរភាព សន្តិសុខស្បៀងអាហារ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សេចក្តីថ្លែងការណ៍នេះគឺជាលទ្ធផលដ៏សំខាន់មួយដែលសម្រេចបានបន្ទាប់ពីវេទិកាសភាក្រោមប្រធានបទកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីស្តីពីកសិកម្មនិរន្តរភាព សន្តិសុខ ស្បៀងអាហារ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាគំនិតផ្ដួចផ្ដើម ស្នើឡើងដោយរដ្ឋសភាវៀតណាម។ តាមនោះ សេចក្តីថ្លែងការណ៍ទីក្រុង Can Tho អំពាវនាវឱ្យប្រទេសនិងតំបន់ដែនដីជាសមាជិក បន្តកែលម្អគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមដើម្បីជំរុញការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព ធានាសន្តិសុខស្បៀងតាមរយៈការជំរុញ ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ លើកទឹកចិត្តការបង្កើតយន្តការហិរញ្ញវត្ថុបៃតង គំនិតផ្តួចផ្តើមអំពីការអនុវត្ត ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាថ្មី ប្រកបដោយចីរភាព ក្នុងការអភិវឌ្ឍកសិកម្ម។
សេចក្តីថ្លែងការណ៍ក៏បានលើកទឹកចិត្តដល់សមាជិកសភា និងសភាហ្វ្រង់កូហ្វូនី នានា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា និងរដ្ឋាភិបាលក្នុងការអនុវត្តគំនិតផ្តួចផ្តើម រួម ចែករំលែកបទពិសោធន៍ និងគំរូល្អៗ ជួយឧបត្ថម្ភការកសាងសមត្ថភាព ការផ្ទេរ បច្ចេកវិទ្យា បង្កើនការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តដំណោះស្រាយដើម្បី ជំរុញកសិកម្មប្រកបដោយនិរន្តរភាព លើកកម្ពស់ ភាពធន់ និងការសម្របខ្លួននៃប្រព័ន្ធ ស្បៀងអាហារ និងកសិកម្មសកលទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕