ព័ត៌មាន

APEC ២០២២៖ ផ្តោតទៅលើផលប្រយោជន៍រួមក្នុងគោលដៅជំរុញការអភិវឌ្ឍ ដើម្បី វិបុលភាពសម្រាប់មនុស្សទាំងអស់គ្នា

ក្រោយរយៈពេល ៣ ថ្ងៃដំបូងនៃសប្ដាហ៍កិច្ចប្រជុំជាន់ខ្ពស់វេទិកាសហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩ នាថ្ងៃទី ១៦ ខែវិច្ឆិកា នៅរាជធានី បាងកក ប្រទេសថៃ មន្ត្រីជាន់ខ្ពស់ (SOM) បានបញ្ចប់កិច្ចពិភាក្សានានា ដោយការ បង្ហាញសេចក្ដីព្រាង “គោលដៅបាងកក” សម្រាប់គំរូសេដ្ឋកិច្ចជីវសាស្ត្រ - វិលជុំ - បៃតង (BCG) របស់ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះ APEC ២០២២។
  ទិដ្ឋភាពនៅសម័យប្រជុំពិភាក្សារបស់ SOM APEC។ (រូបថត៖ VOV)  

ឆ្លើយសំណួរ របស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់សម័យប្រជុំ SOM លោក Thani Thongphakdi ប្រធាន SOM APEC ឆ្នាំ ២០២២ បានបញ្ជាក់ថា៖ “ខ្ញុំមានមោទនភាពដោយអាចនិយាយបានថា ប្រទេសថៃបានដឹកនាំនាវា APEC ឆ្លងកាត់ឆ្នាំ ២០២២ ជាមួយនឹងករណីពិសេស ហើយឥឡូវនេះយើងជិតដល់ទីបញ្ចប់ ហើយ។ ខ្ញុំសង្ឃឹមថា APEC ២០២២ នឹងត្រូវបានចងចាំជាពេលវេលាដែលតំបន់ទាំង មូលបានរួមគ្នាស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីជំងឺរាតត្បាត ជាពេលវេលាដែល យើងតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ឡើងវិញ ជាពេលវេលាដែលយើងបាន សម្រេចចិត្តផ្តោតលើផលប្រយោជន៍ និងសេចក្តីប្រាថ្នារួម ដើម្បីជំរុញកិច្ចសហប្រតិ បត្តិការ ដើម្បីវិបុលភាពរបស់ប្រជាជន និងមនុស្សជំនាន់ក្រោយ”។ “គោលដៅទីក្រុងបាងកក” អំពីគំរូសេដ្ឋកិច្ច BCG ត្រូវបានគេរំពឹងថានឹងក្លាយទៅ ជាការបំផុសគំនិតសម្រាប់ខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់ ដើម្បីចាប់ផ្តើមការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកគំរូសេដ្ឋកិច្ចកាន់តែមានចីរភាព៕


top