ព័ត៌មាន

APEC 2017៖ កិច្ចប្រជុំដំបូងក្នុងក្របខ័ណ្ឌនៃសន្និសីទ SOM 2 និងកិច្ចប្រជុំទាក់ទិននានា


ទីដ្ឋភាពនៃកិច្ចប្រជុំមួយ

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំដំបូងនៃក្រុមដៃគូគោលនយោបាយស្តីពីនារីនិងសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៧ នោះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Doan Mau Diep បានឲ្យដឹងថា ប្រធានបទនៃវេទិកានារីនិងសេដ្ឋកិច្ចឆ្នាំ ២០១៧ នឹងបានប្រារព្ធនៅទីក្រុង Hue នាខែកញ្ញាខាងមុខ គឺ “បង្កើនការធ្វើសមាហ រណកម្មនិងផ្តល់សិទ្ធិផ្នែកសេដ្ឋកិច្ចសម្រាប់នារីក្នុងពិភពលោកមួយដែលកំពុងមានបម្រែ បម្រួល”។ ក៏ក្នុងថ្ងៃទី៩ឧសភានេះ ក្រុមការងារទទួលបន្ទុកបញ្ហាផលរ៉ែបានរៀបចំសិក្ខាសាលាស្តីពីបែបបទបិទទ្វារអណ្តូងរ៉ែរបស់បណ្តារដ្ឋាភិបាល។ កិច្ចប្រជុំទាំងអស់របស់ គណៈកម្មការ ក្រុមការងារ APEC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top