ព័ត៌មាន

APEC 2017 : ជប៉ុនមានគោលបំណងរួមវិភាគទានយ៉ាងសកម្មចំពោះការជោគជ័យនៃសន្និសីទជាន់ខ្ពស់


APEC 2017 : ជប៉ុនមានគោលបំណងរួមវិភាគទានយ៉ាងសកម្មចំពោះការជោគជ័យនៃសន្និសីទជាន់ខ្ពស់

ក្នុងឱកាស វៀតណាមជាខឿនសេដ្ឋកិច្ចម្ចាស់ផ្ទះនៃសន្និសីទជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី​-ប៉ាស៊ីហ្វីក (APEC) ២០១៧ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានមានបទសម្ភាសន៍លោក Tsutomu Koizumi អនុប្រធាននាយកដ្ឋានបណ្ដាបញ្ហាសេដ្ឋកិច្ចនៃក្រសួងការបរទេសជប៉ុន។

លោក Tsutomu Koizumi បានអោយដឹងថា៖ជប៉ុនផ្តល់ទំនុកទុកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ វៀត​ណាម​ ក្នុងតួនាទីជាខឿនសេដ្ឋកិច្ចម្ចាស់ផ្ទះនៃសន្និសីទជាន់ខ្ពស់ APEC ២០១៧។ លោកក៏បានអះអាងថា៖ដោយ​តួនាទីជាខឿនសេដ្ឋកិច្ចជាសមាជិកជប៉ុននឹងបន្តរួមវិភាគទានយ៉ាងសកម្ម ក្នុងជំនួបពិភាក្សារបស់ APEC​ បន្តសហប្រតិបត្តិការ ក៏ដូចជាគាំទ្រលើគ្រប់វិស័យ ដើម្បីសន្និសីទប្រព្រឹត្តទៅនៅ​វៀត​ណាម​ ប្រកបដោយ​ជោគជ័យល្អប្រសើរដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top