APEC ២០១៧៖ សារព័ត៌មានសឹង្ហបុរីវាយតំលៃខ្ពស់ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មីរបស់វៀតណាម
វាយតំលៃខ្ពស់ចំពោះជោគជ័យនៃសប្តាហ៍ជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC ឆ្នាំ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម នាពេលថ្មីៗនេះ សារព័ត៌មានសឹង្ហបុរីដូចជាកាសែត Lianhe Zaobao របស់សឹង្ហបុរី នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលកន្លងទៅ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមទទួលបានជាង ៧% ឈរនៅលំដាប់ថ្នាក់ជួរ មុខនៅតំបន់អាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ី។ តាមអ្នកនិពន្ធថា៖ ដោយមានការរៀបចំសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យនៅ ទីក្រុង Da Nang នោះវៀតណាម បានឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិនូវរូបភាពនៃទីក្រុង Da Nang រស់រវើកនិងអភិវឌ្ឍន៍។
នេះក៏ជារូបភាពរបស់វៀតណាមរួមជាមួយស្នាដៃ ទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីជាពិសេសក្នុងអំឡុង ១០ ឆ្នាំកន្លងទៅនេះដែរ។ អត្ថបទសរសេរសង្កត់ធ្ងន់ថា៖ ទីក្រុង Da Nang គឺជាបង្អួចដើម្បីសហគមន៍ អន្តរជាតិស្វែងយល់អំពីវៀតណាម ព្រមទាំងក៏ជារូបភាពមួយដែលបង្ហាញជាក់ស្តែងបំផុតអំពីស្នាដៃក្នុងការផ្លាស់ប្តូរថ្មីនិងបើកទ្វាររបស់វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម