ព័ត៌មាន

AMM ៥៨៖ អាស៊ានពង្រឹងថានៈ វៀតណាមបញ្ជាក់ពីតួនាទីនាំមុខ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៨ (AMM ៥៨) និងកិច្ចប្រជុំពាក់ព័ន្ធបានបញ្ចប់ក្រោយបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃមក (ពីថ្ងៃទី ៨ដល់ថ្ងៃទី ១១ ខែកក្កដា ២០២៥) នៅប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ (AMM ៥៨) និងកិច្ចប្រជុំពាក់ព័ន្ធបានបញ្ចប់ ក្រោយរយៈពេល ៣ ថ្ងៃ ធ្វើការ (ថ្ងៃទី ៨-១១ ខែកក្កដា ឆ្នាំ ២០២៥) នៅប្រទេសម៉ាឡេស៊ី (រូបថត៖ VNA)

កិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើទិដ្ឋភាពទាំងបី៖ គឺពង្រឹងសាមគ្គីភាពក្នុងប្លុក ធ្វើឲ្យស៊ីជម្រៅជាងទៀត នូវកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងស្ថាបត្យកម្មតំបន់និងពិភពលោក ។ ចែករំលែកនូវលទ្ធផលនៃកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក ត្រឹន ឌឹក ប៊ិញ ប្រធាននាយកដ្ឋានអាស៊ាន ក្រសួងការបរទេស វៀតណាមបានឲ្យដឹងថា៖ សញ្ញាសម្គាល់សំខាន់ដំបូងគឺការអះអាងយ៉ាងមុតមាំនូវតម្លៃជានិរន្តរ៍នៃសាមគ្គីភាពក្នុងអាស៊ាន។ សាមគ្គីភាពមិនត្រឹមតែជាការបន្តប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងពិតប្រាកដនិងជាត្រីវិស័យ ដើម្បីដឹកនាំអាស៊ានជំនះពុះពារគ្រប់ឧបសគ្គ ឆ្លើយតបនឹងបញ្ហាប្រឈម ក៏ដូចជារឹងមាំក្នុងការប្រឈមមុខនឹងការលំបាក។ ប្រទេសអាស៊ានទាំងអស់សុទ្ធតែចាត់ទុក សាមគ្គីភាពជាលក្ខខ័ណ្ឌចម្បង សម្រាប់អាស៊ានក្នុងការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រ និងសម្របខ្លួនយ៉ាងសកម្មទៅនឹងពិភពលោកដែលពោរពេញដោយការប្រែប្រួល។

ឯកអគ្គរដ្ឋទូត លោក Tran Duc Binh  ប្រធាននាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេសវៀតណាម (រូបថត៖ VNA ផ្សាយ)

 

អំពីការចូលរួមនិងការរួមវិភាគទានរបស់វៀតណាមនៅបណ្តាកិច្ចប្រជុំ លោក​ឯកអគ្គរដ្ឋទូត ត្រឹន ឌឹក ប៊ិញ បានអះអាងថា គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានចូលរួម និងរួមចំណែកសំខាន់ៗ ចំពោះជោគជ័យនៃកិច្ចប្រជុំ។

វៀតណាមក៏បានបង្ហាញពីតួនាទីដឹកនាំរបស់ខ្លួនដោយធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួនពីរជាមួយចក្រភពអង់គ្លេស និងនូវែលសេឡង់; ធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន និងមេគង្គ-កូរ៉េខាងត្បូង   ដែលត្រូវបានប្រទេសដៃគូគាំទ្រនិងវាយតម្លៃខ្ពស់៕


top