ព័ត៌មាន

AIPA 41៖ សមាជិកសភានិងអ្នកប្រាជ្ញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាននិងអង្គការអន្តរសភាអន្តរជាតិ។


ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភារុស្ស៊ីលោក Konstantin Kosachev (កណ្តាលឆ្វេង) ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh ។ (រូបថត៖ TTXVN)
 

មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤១ ( AIPA41) ក្រោមប្រធានបទ៖“ ការទូតសភាដើម្បី សហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែកញ្ញា ០៩ បានទទួលជោគជ័យ ក្រោមការដឹកនាំរបស់ប្រទេសវៀតណាមក្នុងនាមជាប្រធាន AIPA 41 ។
 
ប្រធានប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភារុស្ស៊ី) លោក Konstantin Kosachev បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាឱ្យអង្គការនេះបន្តប្រតិបត្តិការ ក្នុងបរិបទដែលជំងឺកូវីដ១៩ កំពុងផ្ទុះឡើងនៅជុំវិញពិភពលោក។ លោក Kosachev បានសង្កត់ធ្ងន់ថា វៀតណាមកំពុងបង្ហាញពីភាពម្ចាស់ការនិងភាពសកម្មក្នុងការជំរុញកិច្ចសន្ទនាអន្តរសភាពហុភាគី។ ទន្ទឹមនឹងនេះដែរ វៀតណាមគឺជាក្បាលម៉ាស៊ីនមួយសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរសភា ដោយដើរតួនាទីដ៏លេចធ្លោនៅក្នុងសហភាព សភាអន្តរជាតិនិងវេទិកាអន្តរជាតិដទៃទៀតផងដែរ។
 
អំពីតួនាទីរបស់វៀតណាមនៅក្នុងអាស៊ាន អ្នកសារព័ត៌មានល្បីឈ្មោះនិងអ្នកជំនាញកិច្ចការអន្តរជាតិរបស់រុស្ស៊ី លោក Adam Shamir បានធ្វើការវាយតម្លៃវិជ្ជមាននិងមានលក្ខណៈសត្យានុម័ត ដោយបានលើកឡើងថា វៀតណាមដើរតួនាទីនាំមុខគេក្នុងអាស៊ាន មិនត្រឹមតែដោយសារកត្តានៃចំនួនប្រជាជនច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារតែប្រជាជនវៀតណាមមានភាពស្វាហាប់និងមានភាពសកម្មទៀតផង។ លើសពីនេះទៀត សេដ្ឋកិច្ចរបស់វៀតណាម មានមូលដ្ឋានគ្រឹះល្អ ហើយវិស័យឧស្សាហកម្មនិងកសិកម្មសុទ្ធសឹងតែអភិវឌ្ឍបានយ៉ាងល្អ ខណៈពេលដែលនៅតែរក្សាបាននូវកម្លាំងខាងយោធាផងដែរ។
 
អ្នកកាសែត Shamirក៏ បានអះអាងថាការដែលវៀតណាមចូលជាសមាជិកអាស៊ាន បាននាំមកនូវកម្លាំងថាមពលថ្មីដល់អង្គការនេះ ព្រមទាំងបង្កើតការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​



top