ព័ត៌មាន

AFF Suzuki Cup ២០១៨៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីបាន​កោតសរសើរ​ចំពោះជ័យជំនះឈានចូលវគ្គផ្តាច់ព្រ័ត្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

នាយប់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីបានកោតសរសើរចំពោះជ័យជំនះ ២ - ១ របស់ក្រុមបាល់ទាត់ជម្រើសជាតិម្ចាស់ផ្ទះវៀតណាម ជាមួយគូប្រកួតហ្វីលីពីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ២។ ជ័យជំនះនេះបានជួយឲ្យកូនសិស្សរបស់គ្រូបង្វឹក Park Hang Seo ឈានចូលវគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018 ។

 កីឡាករបាល់ទាត់វៀតណាម

វែបសាយកីឡាឈានមុខគនៅអាស៊ី Fox sport asia បានចុះផ្បាយអត្ថបទមានចំណងជើងថា “គ្រាប់បាលស៊ុតបញ្ជូលទីរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានបំបាក់ក្ដីសង្ឃឹមឈានចូលវគ្គផ្តាច់ព្រ័ត្ររបប់ហ្វីលីពីន“ ដោយសង្កត់ធ្ងន់ថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបាន ប្រកួតដោយការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីយកឈ្នះលើក្រុមបាល់ទាត់ជម្រស់ជាតិហ្វីលីពីន។

កាសែត Sports Seoul បានស្ងើចសរសើរចំពោះជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនិងគ្រូបង្វឹកក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ២ AFF Suzuki Cup 2018 ដោយសង្កត់ធ្ងន់ថា ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនបានខិតខំប្រឹងប្រែងណាស់ ប៉ន្តែនៅតែទទួលបរាជ័យចំពោះគូប្រកួតវៀតណាម ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top