កីឡដ្ឋាន Lusail មានសមត្ថភាពផ្ទុកមនុស្ស ៨៨,០០០នាក់។ ប្រភព៖ AFC
យោងតាមលោក Al Kuwari ប្រទេសកាតានឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយឱ្យ Asia Cup ២០២៣ ក្លាយជាព្រឹត្តិការណ៍ដែលមានឥទ្ធិពលសកលដូចជា World Cup ២០២២ អញ្ចឹង។ ប្រទេសម្ចាស់ផ្ទះកាតាបានឲ្យដឹងថា អ្នកយកព័ត៌មាននិងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយជាង ២ ០០០ នាក់នឹងចូលរួមផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ។ លើសពីនេះ គណៈកម្មាធិការរៀបចំក៏បានប្រមូលអ្នកស្ម័គ្រចិត្តជាង ៦ ០០០ នាក់មកពី ១០៧ ប្រទេសដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ AFC Asian Cup ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់។