ព័ត៌មាន

ADB៖ សេដ្ឋកិច្ចវៀតណាមត្រៀមរួចជាស្រេចសម្រាប់ការស្តារឡើងវិញ ដោយរំពឹងសម្រេចបានកំណើន ៦,៥% នៅឆ្នាំ២០២២

សេដ្ឋកិច្ចរបស់វៀតណាមគ្រោងនឹងងើបឡើងវិញក្នុងអត្រា កម្រិត ៦,៥% នៅឆ្នាំ ២០២២ ហើយនឹងកើនឡើងយ៉ាងខ្លាំងនៅ ៦,៧% នៅឆ្នាំ ២០២៣ ដោយសារអត្រាការចាក់វ៉ាក់សាំងខ្ពស់ ការជំរុញពាណិជ្ជកម្ម ការបន្តអនុវត្តន៍គោលនយោបាយសារពើពន្ធនិងគោលនយោបាយរូបិយវត្ថុ។

នេះជាការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងរបាយការណ៍យថាទស្សន៍អាស៊ី ២០២២ ផ្នែកបច្ចុប្បន្នភាពទិដ្ឋភាពទូទៅនិងយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមសម្រាប់ដំណាក់កាល ២០២២-២០២៣ ដែលបានចេញផ្សាយនៅថ្ងៃទី ៦ ខែមេសា។

ក្នុងពិធីប្រកាសរបាយការណ៍នេះ លោក Nguyen Minh Cuong អ្នកជំនាញសេដ្ឋកិច្ចជាតិរបស់ ADB បានវិភាគថា៖         “សន្ទស្សន៍សេដ្ឋកិច្ចភាគច្រើនរបស់វៀតណាមទើបប្រកាសនេះបានបង្ហាញពីការស្តារឡើងវិញ។ ក្នុងបរិបទបច្ចុប្បន្ន ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ ADB សម្រាប់វៀតណាមមានភាពវិជ្ជមាន។ ប្រការនេះគឺផ្អែកលើហេតុផលមួយចំនួនដូចជា៖ ទីមួយ ដោយសារតែការស្តារឡើងវិញនៃឧស្សាហកម្ម ជាពិសេសការផលិតនិងកែច្នៃ ជាមួយនឹងការស្តារឡើងវិញនៃកម្លាំងពលកម្មនិងការងើបឡើងវិញនៃសហគ្រាសមានភាពរឹងមាំ។ ទីពីរគឺពាណិជ្ជកម្ម - ការវិនិយោគ; ពាណិជ្ជកម្មបន្តកើនឡើង; និន្នាការនៃការវិនិយោគបរទេសនៅវៀតណាមបន្តសន្ទុះកំណើនខ្លាំងរបស់ខ្លួន។ កម្លាំងជំរុញកំណើនដ៏សំខាន់បន្ទាប់ គឺវិធានការនិងគោលនយោបាយជំរុញហិរញ្ញវត្ថុ-រូបិយវត្ថុក្នុងកញ្ចប់ស្តារសេដ្ឋកិច្ច ហិរញ្ញវត្ថុ នៃកញ្ចប់ស្តារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបានរដ្ឋសភាវៀតណាមអនុម័តក្នុងខែមករា ឆ្នាំ២០២២។ កញ្ចប់ជំនួយនេះត្រូវបានរំពឹងថា នឹងបន្តជំរុញការស្ទុះងើបឡើងវិញនិងកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣។

យោងតាមការវាយតម្លៃរបស់ ADB កំណើនឧស្សាហកម្មរបស់វៀតណាមត្រូវបានរំពឹងថានឹងឈានដល់ ៩,៥% ក្នុងឆ្នាំ ២០២២; ទិន្នផលកសិកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៣,៥% ហើយអតិផរណារបស់វៀតណាមត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣,៨% ក្នុងឆ្នាំ ២០២២ និង ៤.០% ក្នុងឆ្នាំ ២០២៣៕


top