ព័ត៌មាន

ADB ជួយ​ខេត្ត Thua Thien - Hue សម្រេចឲ្យ​បានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២១ - ២០២៥

នាថ្ងៃទី ១៧ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Phuong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue និងលោក Andrew Jeffries នាយកប្រចាំប្រទេសវៀតណាមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ននៃខេត្ត Thua Thien - Hue។
  ADB ជួយ​ខេត្ត Thua Thien - Hue សម្រេចឲ្យ​បានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២១ - ២០២៥  

កិច្ចព្រមព្រៀងនេះ សំដៅជួយខេត្ត Thua Thien-Hue សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដំណាក់កាល ២០២១-២០២៥ សម្របខ្លួនទៅនឹងការផ្លាស់ប្តូរដែលត្រូវបានជំរុញដោយបដិវត្តន៍បច្ចេកវិទ្យា ៤.០ សំដៅដោះស្រាយបញ្ហាប្រឈមនៃសេដ្ឋកិច្ចដោយបច្ចេកវិទ្យាឌីជីថល ជំរុញការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលនៃខេត្ត Thua Thien Hue។

សកម្មភាពសហប្រតិបត្តិការជាក់លាក់នៅក្នុងអនុស្សរណៈយោគយល់គ្នារួមមាន៖ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងដែលប្រើប្រាសដើមទុនរបស់ ADB កំពុងត្រូវបានអនុវត្តនៅក្នុងខេត្ត; កំណត់គម្រោងមានសក្តានុពលលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកលើកកំពស់ជីវភាពរស់នៅ ជំរុញកំណើនដែលបានការបំភាយឧស្ម័នកាបូនទាប និងបង្កើនភាពធន់នឹងអាកាសធាតុនៃទីក្រុង Hue; ជំរុញការអភិវឌ្ឍនៃវិស័យឯកជន និងសង្គមភាវូបនីយកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅខេត្ត Thua Thien Hue៕


top