
ADB វាយតំលៃកំណើនសេដ្ឋកិច្ចវៀតណាមបន្តនិរន្តរភាព
បន្ទាប់ពីបណ្ដាសមិទ្ធិផលដែលទទួលបានហួសបំណងក្នុងឆ្នាំ ២០១៥ របាយការណ៍យថាទស្សន៍អភិវឌ្ឍន៍ទ្វីបអាស៊ី ២០១៦ បាននាំចេញការព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាម នៅបន្តរក្សាស្ថិរភាពក្នុងឆ្នាំនេះ ដោយមានកំណើន៦,៧%។ របាយការណ៍នេះត្រូវបានប្រកាស នាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ តាមការវាយតំលៃរបស់ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីថា៖ នេះគឺជាកំណើនខ្ពស់បំផុតរបស់ខឿនសេដ្ឋកិច្ចវៀតណាមគិតពីឆ្នាំ២០០៨មក។
របាយការណ៍នេះក៏បានសង្កត់ធ្ងន់ថា៖ ទោះបីជាវៀតណាមជាប្រទេសមួយក្នុង ចំណោមប្រទេស ទទួលបានផលប្រយោជន៍ច្រើនបំផុត ពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗក្តី ប៉ុន្តែក៏ត្រូវកែទម្រង់ខ្លះផងដែរ។
តាម VOV5 - វិទ្យុសម្លេងវៀតណាម