ព័ត៌មាន

ACC-៣២ យល់ព្រមលើចំណុចស្នូលនិងអាទិភាពនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងឆ្នាំ ២០២៣

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតា ឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ៣២ (ACC-៣២) ។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Enrique A. Manalo។ (រូបថត៖ Dao Trang/TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា៖ វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេច សហការជាមួយឥណ្ឌូនេស៊ីដើម្បីបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២៣។ រដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា៖ វៀតណាមនឹងចូលរួម និងរួមវិភាគទានយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងដំណើរការពិភាក្សា អំពីវិធានការលើកកំពស់សមត្ថភាពរបៀបរបបរបស់អាស៊ាន ដោយសង្កត់ធ្ងន់ថា នេះជាកត្តាសំខាន់ដើម្បីលើកកំពស់ភាពខ្លួនទីពឹងខ្លួននិងភាពធន់របស់អាស៊ាននៅចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញ និងពិបាកបាន់ស្មាន នៅក្នុងតំបននិងអន្តរជាតិ។

រដ្ឋមន្ត្រីលោក Bui Thanh Son ក៏បានប្រកាសគំនិតផ្តួចផ្តើមមួយចំនួនរបស់វៀតណាមក្នុងឆ្នាំ ២០២៣ ក្នុងនោះមានការរៀបចំសកម្មភាពជំរុញការស្តារឡើងវិញគ្របដណ្តប់នៅក្នុងតំបន់ ការផ្លាស់ប្តូរថាមពល ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលអាស៊ានស្តីពីការទប់ទល់ស្ថានភាពបន្ទាន់ផ្នែកសុខាភិបាលសាធារណៈ និងជំងឺរាតត្បាតដែលទើបលេចចេញ៕


top