|
លោក Tran Ba Duong ប្រធានក្រុមប្រឹក្សាភិបាលរបស់ THACO បានជម្រាបលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីយានយន្តពិសេសសម្រាប់បម្រើដល់ការចាក់វ៉ាក់សាំងចល័ត (រូបថត៖ VOV)
|
នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ទូទាំងប្រទេសដែលប្រារព្ធធ្វើនៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន THACO បានឧបត្ថម្ភយានជំនិះចំនួន ៦៣ គ្រឿងសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងនិងរថយន្តឯកទេសចំនួន ៦៣ គ្រឿងដើម្បីបម្រើដល់ចាក់វ៉ាក់សាំងចល័ត សម្រាប់ក្រសួងសុខាភិបាលដែលមានតម្លៃសរុបជាង ១៥០ ពាន់លានដុង។
រថយន្តទាំង ១២៦ គ្រឿងនេះ ត្រូវបានផលិតលើខ្សែសង្វាក់បច្ចេកវិទ្យាទំនើប។ រថយន្តនេះត្រូវបានបំពាក់ដោយប្រព័ន្ធទូរទឹកកកម៉ាក់ Carrier Citimax ផលិតនៅសហរដ្ឋអាមេរិកជាមួយនឹងបច្ចេកវិទ្យាត្រជាក់ជំនាន់ថ្មី ពេលវេលាត្រជាក់លឿន ការពារបរិស្ថាន ដោយធានាថាវ៉ាក់សាំងត្រូវបានដឹកជញ្ជូននិងរក្សាទុកល្អបំផុត តាមតំរូវការរបស់ក្រសួងសុខាភិបាល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម