ព័ត៌មាន

7Covid-19 ជាការសាកល្បងចំពោះសេដ្ឋកិច្ចសកល

 ផ្ទុះឡើងនាដើមឆ្នាំ២០២០ ជំងឺរាតត្បាត Covid បានជះឥទ្ធិពលអវិជ្ជ មានទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាច្រើន​ ជាពិសេសគឺចិន ចាប់ពីវិស័យ សុខាភិបាល ទេសចរណ៍ ចរាចរណ៍ដឹកជញ្ជូន រហូតដល់វិស័យនាំចេញ នាំចូល ​ផលិតកម្មនិងសេវាហិរញ្ញវត្ថុជាដើម។
 
ត្រឹមមួយ​យប់បន្ទាប់ពីចិនប្រកាសរបៀបស្ថិតិថ្មីប៉ុណ្ណោះ បរិមាណករណីឆ្លងមេរោគនិង ស្លាប់កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​អាស្រ័យដោយរបៀបស្ថិតិថ្មី ទីផ្សារភាគ ហ៊ុនអាស៊ីបានធ្លាក់ពិន្ទុចុះនៅកម្រិតសទាំងស្រុង។ លើសពីនេះ​ទៅទៀត វាក៏បានប៉ះពាល់ដល់ទីផ្សារភាគហ៊ុនវិថី Wall ក្នុងរយៈពេលប្រព្រឹត្តទៅការ ជួញដូរនៃ​ទីផ្សារ​អាស៊ី​ទៀតផង។
 
កាស៊ីណូនៅ​ម៉ាកាវត្រូវបិទទ្វារ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភព លោកបានលុបចោលជើងហោះហើរប្រមាណ២៥ពាន់ជើង​ដែលមកនិងចេញហោះហើរពីចិន ក៏ដូចជាជើងហោះហើរផ្ទៃក្នុងនៅប្រទេសដ៏ធំទូលាយនេះ ផងដែរ។ ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific របស់ហុងកុងត្រូវតែ បញ្ជាឲ្យបុគ្គលិក២៧ពាន់នាក់ឈប់​សម្រាក​ពីការងារគ្មានប្រាក់ខែ។ ក្រុម ហ៊ុនរថយន្ត Hyundai បានបិទទ្វារ​រោង​ចក្រ​ទាំង​អស់​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​ រយៈពេល១សប្ដាហ៍ដោយសារខ្វះខ្វាតគ្រឿងបន្លាស់ពីប្រទេសចិន។ ទីក្រុង Wuhan ខេត្ត Hubei របស់ចិន ដែល​ជាមជ្ឈមណ្ឌលឧស្សាហកម្មនិងផលិត រថយន្តមួយ ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានសប្ដាហ៍កន្លងមក ទីក្រុង​នេះត្រូវ​ផ្អាក សកម្មភាពពេញទំហឹង។ រហូតដល់សម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុប​និង​ក្រុម​ហ៊ុន​រថយន្ត​អគ្គីសនី Tesla ឬក្រុមហ៊ុន Apple របស់ អាមេរិក សុទ្ធតែត្រូវកាត់បន្ថយល្បឿនផលិតកម្មផងដែរ។ ដោយសា​រ​ខេត្ត ក្រុងជាច្រើនរបស់ចិនបានសម្រេចចិត្តអូសបន្លាយពេលវេលាសម្រាកដើម្បី ទប់ទល់នឹង​ជំងឺ​រាត​ត្បាត​ ខណៈដែលខេត្តក្រុងទាំងនេះបានស្រូបយក៨០% នៃផលិតផលក្នុងស្រុកសរុប និង៩០%នៃបរិមាណ​ទំនិញ​នាំ​ចេញ​របស់ចិន។
 
ក្នុងពេ​លជាមួយគ្នានោះ វិស័យឧស្សាហកម្មចំណីអាហារត្រូវរងផល ប៉ះពាល់ដោយ​សារការ​បិទ​ច្រកទ្វារ​ព្រំដែន​និង​កំពង់​ផែ។ នៅបារាំង វិស័យ សណ្ឋាគារចាប់ផ្ដើមជួបប្រទះនឹងភាពលំបាកលំបិននៅពេល៨០%ការកក់បន្ទប់​ពីមុនត្រូវលុបចោលក្នុងខែមករាហើយ១០០%ក្នុងខែកុម្ភៈ។
 
ក្រុមហ៊ុនធំៗដូច​ជា Google និង IKEA បានប្រកាសបិទទ្វារសាខានៅ ចិនជាបណ្ដោះអាសន្ន។ អង្គការ​បណ្ដា​ប្រទេស​នាំចេញប្រេងឧស្ម័ន (OPEC) បានបើកកិច្ចប្រជុំជាបន្ទាន់ដោយសារ​ទីផ្សារ​ធំបំផុត​លើពិភពលោក​គឺចិន​ ត្រូវបង្កកជាបណ្ដោះអាសន្ន។ រុស្ស៊ី ស.ប.បកូរ៉េ និងម៉ុងហ្គោបានបិទច្រកទ្វារ ព្រំដែនជាមួយចិន ខណៈ​ដែល​ប្រទេសលោកខាងលិចធ្វើមាតុភូមិនិវត្តន៍ យ៉ាងប្រញាប់ប្រញាល់ចំពោះពលរដ្ឋរបស់ខ្លួន។ ពិតណាស់ថា ខ្សែ​សង្វាក់ ផ្គត់ផ្គង់របស់ពិភពលោកបានធ្លាក់ចូលក្នុងភាពវឹកវរ ដោយសារវិបត្តិនៅ ប្រទេសចិន។
 
យ៉ាង​ណាមិញ តាមមជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា នៅតែឆាប់ ពេក​ដើម្បី​អាច​វាយ​តម្លៃយ៉ាង​ពេញ​លេញ​ចំពោះឥទ្ធិពល​ដែលជំងឺរាតត្បាត Covid-19 បង្កឡើងចំពោះសេដ្ឋកិច្ចសកល។ ប៉ុន្តែយោងតាមការស្រាវជ្រាវ នាពេលថ្មីៗនេះ​របស់អង្គការប្រកបដោយកិត្យានុភាពនានាដូចជា Moody’s BNP Paribas Cadif បានព្យាករណ៍ថា​ ជំងឺរាតត្បាតនេះអាចបណ្ដាលឲ្យ GDP សកលធ្លាក់ចុះប្រមាណ០,៣ដល់០,៧%ក្នុងឆ្នាំ២០២០។ ចំណែកឯ Oxford Economics បានព្យាករណ៍ថា អាមេរិកនឹងបាត់បង់ភ្ញៀវទេសចរ១,៦ លាននាក់មកពី​ចិន​ក្នុង​ឆ្នាំនេះ។
 
ក្នុងពេល​ជាមួយគ្នានេះ អគ្គនាយិកាអង្គការ IMF លោកស្រី Kristalina Georgieva កាលពីថ្ងៃទី១៣កុម្ភៈបាន​វាយតម្លៃ​ថា សេដ្ឋកិច្ចសកលនឹងរង ផលប៉ះពាល់ដ៏ “ស្រាល” ដោយ Covid-19។ លោកស្រីបានបកស្រាយថា សកម្មភាព​សេដ្ឋកិច្ចនៅចិននឹងស្ដារឡើងវិញយ៉ាងខ្លាំងក្លាបន្ទាប់ពីដំណាក់កាលធ្លាក់ចុះយ៉ាងខ្លាំង មាន​ន័យ​ថា​​ សេដ្ឋកិច្ចសកលនឹងរងផលប៉ះពាល់ដ៏ ស្រាលប៉ុណ្ណោះ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសជាច្រើន ជាពិសេស​គឺ​ប្រទេស​ អាស៊ី កំពុងត្រៀមរៀបចំសម្រាប់សេណារីយ៉ូខុសៗគ្នា ដើម្បីមានគោល នយោបាយ​ឧបត្ថម្ភ​ដល់​សហគ្រាស​​ទាន់ពេលវេលា កាត់បន្ថយពន្ធ ជួយ ឧបត្ថម្ភដល់វិស័យភោជនីយដ្ឋាន ទេសចរណ៍ ធានាសណ្ដាប់​ធ្នាប់​​និង​ស្ថិរ ភាពសង្គម ក៏ដូចជាស្មារតីរបស់ប្រជាជន សំដៅត្រៀមខ្លួនជាស្រេចស្ដារ ផលិតកម្មអាជីវកម្ម​ឡើងវិញក្រោយពីជំងឺរាតត្បាតបញ្ឈប់៕

 

តាម VOV​5 - វិទ្យុសំឡេងវៀតណាម​
 


top