ព័ត៌មាន

5Bamboo Airways ប្រកាសជើងហោះហើររវាងទីក្រុងហូជីមិញ- Sydney

នាថ្ងៃទី២៨ ខែកុម្ភៈ នៅទីក្រុង Sydney (ស៊ីដនី) រដ្ឋ New South Wales ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានប្រកាសជាផ្លូវការ នូវជើងហោះហើរត្រង់ តភ្ជាប់ទីក្រុងហូជីមិញ (វៀត ណាម) ជាមួយទីក្រុង Sydney (អូស្ត្រាលី)។
  រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំនៅអូស្ត្រាលី  

នៅក្នុងព្រឹត្តិការណ៍នេះ Bamboo Airways បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍បរទេសថ្មីដំបូងគេ ដែលបានបើកជើងហោះហើរនៅអាកាសយានដ្ឋាន Sydney បន្ទាប់ពីអូស្ត្រាលីបានបើកច្រកអន្តរជាតិរបស់ខ្លួនឡើងវិញ។

តាមផែនការ ជើងហោះហើរមានប្រេកង់ប្រតិបត្តិការដែលរំពឹងទុកចំនួន ២ ជើង ក្នុងមួយសប្តាហ៍ ជារៀងរាល់ថ្ងៃអង្គារនិងថ្ងៃសុក្រ ដោយចាប់ផ្តើមពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ និងបង្កើនប្រេកង់ឡើងដល់ ៤ជើង ក្នុងមួយសប្តាហ៍អាស្រ័យលើតម្រូវការជាក់ស្តែងក្នុងឆ្នាំ ២០២២។

មុននឹងព្រឹត្តិការណ៍នៅទីក្រុង Sydney នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានដំណើរការជើងហោះហើរត្រង់ តភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង Melbourne របស់អូស្ត្រាលី ដោយហោះហើរ ១ ជើងក្នុងមួយសប្តាហ៍៕

top