បទយកការណ៍ឯកទេស

«គ្រាប់ត្បូង» បង្កើតទីតាំងនៃស្រូវអង្ករវៀតណាម

ប្រទេសវៀតណាមបញ្ជាក់ជាបណ្តើរៗ នូវទីតាំងជាមហាអំណាចអង្ករលើផែនទីកសិកម្មពិភពលោក។

ចាប់ពីបន្ទប់ពិសោធន៍ជ្រើសរើសពូជ នៅតំបន់ដីសណ្តទន្លេ គឺវឡុង (Cuu Long) រហូតដល់បណ្ដាទីផ្សារ ដែលមានតម្រូវការខ្ពស់នៅជុំវិញពិភពលោក អង្ករវៀតណាមគឺជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហការយូរអង្វែង រវាងអ្នកវិទ្យាសាស្ត្រ កសិករ និងអាជីវកម្ម ក្នុងអំឡុងពេលជិតកន្លះសតវត្សរ៍ ។ នេះក៏ជាមូលដ្ឋានគ្រឹះ នាំឱ្យប្រទេសវៀតណាមបញ្ជាក់ជាបណ្តើរៗ នូវទីតាំងជាមហាអំណាចអង្ករលើផែនទីកសិកម្មពិភពលោក។

ជិតកន្លះសតវត្សរ៍នៃវិទ្យាសាស្ត្ររួមដំណើរជាមួយដើមស្រូវ

ជាយូរមកហើយ ប្រជាជនវៀតណាមបានហៅគ្រាប់អង្ករថា «គ្រាប់ត្បូងនៃជនបទ» ដែលជាពាក្យប្រៀបធៀបសាមញ្ញមួយ ដើម្បីពិពណ៌នាអំពី តម្លៃនៃស្បៀងងអាហារសំខាន់ ដែលបានចិញ្ចឹមមនុស្សជាច្រើនជំនាន់ ហើយឥឡូវនេះកំពុងរួមចំណែកនាំកេរ្តិ៍ឈ្មោះ វៀតណាមកាន់តែឆ្ពោះទៅកាន់ទីឆ្ងាយ ។

ទិដ្ឋភាពនៃវាលស្រែស្រូវហនដី (Hon Dat) ដែលជាតំបន់ផលិតស្រូវនាំចេញដ៏សំខាន់មួយរបស់ខេត្តអានយ៉ាង (An Giang)។ រូបថត៖ ង្វៀនលួន/VNP
វិស្វករកសិកម្មនៅវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករនៃតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) អនុវត្តដំណាក់កាលបំបែកគ្រាប់ស្រូវ នៅក្នុងថ្នាលបណ្តុះ ដើម្បីបង្កាត់ ផ្សាំ និងបង្កើតពូជស្រូវថ្មី ដែលមានទិន្នផលខ្ពស់។ រូបថត៖ ង្វៀនលួន/VNP

ខាងក្រោយគ្រាប់អង្ករសបរិសុទ្ធមកពីតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) ស្ថិតនៅលើតុម្ហូបអាហាររបស់ក្រុមគ្រួសាររាប់លានគ្រួសារ លើពិភពលោក គឺជាដំណើរដ៏រឹងមាំនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងការច្នៃប្រឌិត​បច្ចេកវិទ្យា។

វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករនៃតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) ប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើន ក្នុងការស្រាវជ្រាវ និងបង្កាត់ពូជពូជស្រូវថ្មី។ រូបថត៖ ង្វៀនលួន/VNP
Các kĩ sư nông nghiệp Viện Lúa Đồng bằng sông Cửu Long tách các phân tử để ghép, lai tạo ra những giống lúa mới chất lượng cạo.
Ảnh: Lê Minh/Báo ảnh Việt Nam

នៅក្នុងមណ្ឌលស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long)  ថាសគ្រាប់ពូជអង្ករត្រូវបាន​កត់សម្គាល់យ៉ាងប្រុងប្រយ័ត្នដោយលេខកូដ កត់ត្រាយ៉ាងល្អិតល្អន់នូវសមត្ថភាពលូតលាស់ ភាពធន់នឹងសត្វល្អិត និងជំងឺ ក្លិនក្រអូប គុណភាពគ្រាប់ និងទិន្នផល។ គំរូគ្រាប់ពូជនីមួយៗ គឺជាលទ្ធផលនៃការបង្កាត់ពូជ ធ្វើតេស្ត និងការជ្រើសរើសអស់រយៈពេលជាច្រើនឆ្នាំ។

វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ មានតួនាទីជាមជ្ឈមណ្ឌលនាំមុខគេ ក្នុងការស្រាវជ្រាវអង្ករទូទាំងប្រទេស ដោយទទួលខុសត្រូវចំពោះការបង្កាត់ពូជ និងការផ្ទេរបច្ចេកវិទ្យាទៅកាន់តំបន់ភាគខាងត្បូង ដែលជាទីកន្លែងផលិតបរិមាណអង្ករជាងពាក់កណ្តាលទិន្នផល​ស្រូវអង្ករទូទាំងប្រទេសវៀតណាម និងប្រហែល ៩០% បរិមាណអង្ករនាំចេញរបស់វៀត​ណាម។

លោកបណ្ឌិត ត្រឹនឌិញយ៉យ (Tran Dinh Gioi) ប្រធានផ្នែកពន្ធុវិទ្យា និងបង្កាត់ពូជរុក្ខជាតិនៃវិទ្យាស្ថាននេះ បានឲ្យដឹងថា បម្រែបម្រួល​អាកាសធាតុ កំពុងដាក់ចេញនូវម្រូវការថ្មីទាំងស្រុងចំពោះឧស្សាហកម្មអង្ករ។ ប្រសិនបើកាលពីមុន គោលដៅចម្បងគឺបង្កើនទិន្នផល ដើម្បីធានាសន្តិសុខស្បៀង ឥឡូវនេះពូជស្រូវត្រូវតែឆ្លើយតបនឹងតម្រូវការទិន្នផល គុណភាព លទ្ធភាពសម្របខ្លួនទៅនឹងជាតិជូរប្រៃ ធន់នឹងសត្វល្អិត និងជំងឺ ហើយសមស្របទៅនឹងស្តង់ដារនាំចេញ។

លោកបណ្ឌិត ត្រឹន ឌិញយ៉យ (Tran Dinh Gioi) (ស្តាំ) ប្រធានផ្នែកពន្ធុវិទ្យា និងបង្កាត់ពូជរុក្ខជាតិនៃវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករនៃតំបន់ដីសណ្តទន្លេគឺវឡុង កំពុងពិនិត្យមើលនូវការលូតលាស់នៃពូជស្រូវថ្មីនៅក្នុងចំការបណ្តុះ។ រូបថត៖ ឡេមិញ/VNP

នៅក្នុងបន្ទប់បង្កាត់ និងមណ្ឌលពិសោធន៍ ពូជស្រូវថ្មីជាច្រើនប្រភេទ នៅតែបន្តធ្វើការស្រាវជ្រាវដោយប្រើបច្ចេកទេសជីវវិទ្យាម៉ូលេគុល បច្ចេកវិទ្យាជម្រើសពូជទំនើប និងប្រព័ន្ធទិន្នន័យបម្រើការវាយតម្លៃពូជ។

ចាប់ពីកិច្ចខិតខំប្រឹងប្រែងទាំងនោះ ពូជស្រូវថ្មីរាប់រយប្រភេទ ត្រូវបានដាក់បឲ្យផលិត រួមចំណែកបន្លាស់ប្តូរមុខមាត់​​វាលស្រែ នៅភាគខាងលិចនៃតំបន់ ណាមបូ (Nam Bo)។ ប្រសិនបើកាលពីមុន ទិន្នផលជាមធ្យមទទួលបានត្រឹមប្រមាណ - តោន/ហិកតា ឥឡូវនេះបានលើសពី តោន/ហិកតា។ នៅក្នុងតំបន់ដាំដុះជឿនលឿនជាច្រើន បណ្ដាពូជស្រូវដែលមានគុណភាពខ្ពស់អាចទទួលផលបានលើសពី ១០ តោន/ហិកតា ក្នុងលក្ខខណ្ឌល្អបំផុត។ 

ក្រៅពីការបង្កើនទិន្នផល បណ្ដាពូជស្រូវធន់នឹងជាតិប្រៃ ជូរ នៅទាំងរួមចំណែករក្សាការផលិតនៅតំបន់ឆ្នេរសមុទ្រ ដែលរងផលប៉ះពាល់កាន់តែខ្លាំងឡើងបម្រែបម្រួលអាកាសធាតុ។

វិស្វករកសិកម្មនៅវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករនៃតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) អនុវត្តដំណាក់កាលបំបែកគ្រាប់ស្រូវ នៅក្នុងថ្នាលបណ្តុះ ដើម្បីបង្កាត់ ផ្សាំ និងបង្កើតពូជស្រូវថ្មី ដែលមានទិន្នផលខ្ពស់។ រូបថត៖ ង្វៀនលួន/VNP
ត្រួតពិនិត្យគុណភាពស្រូវ នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រូវតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long)។ រូបថត៖ ង្វៀនលួន/VNP
ថាសសំណាបខ្ចីបានដាំនៅក្នុងមន្ទីរពិសោធន៍​ នៅវិទ្យាស្ថានស្រូវតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long)។ រូបថត៖ ឡេមិញ/VNP

លើសពីនោះ បណ្តាវិទ្យាស្ថានស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រជាច្រើន បាន​លះបង់ពេលវេលារាប់សិបឆ្នាំ ដើម្បីផ្សារភ្ជាប់ជាមួយដើមស្រូវ។ នៅក្នុងផ្ទះដ៏សាមញ្ញរបស់ខ្លួន វិស្វករ ហូក្វាងគួ (Ho Quang Cua)  ជាមយយសហការី នៅតែបន្តតាមដានការលូតលាស់របស់ពូជស្រូវថ្មីៗបន្ទាប់ពីភាពជោគជ័យនៃក្រុមពូជ ST

ដើម្បីបង្កើតពូជស្រូវ ST25 ដែលជាប្រភេទអង្គរបានឈ្នះពានរង្វាន់ "អង្ករឆ្ងាញ់បំផុតលើពិភពលោក" ក្នុងឆ្នាំ២០១៩ ក្រុមអ្នកស្រាវជ្រាវបានចំណាយពេលរាប់ទសវត្សរ៍ ក្នុងការបង្កាត់ពូជ សាកល្បង និងជ្រើសរើសវាលស្រែ។

មិនត្រឹមតែយកចិត្តទុកដាក់លើរសជាតិ និងគុណភាពនៃគ្រាប់អង្គរ ក្រុមអ្នកស្រាវជ្រាវនៅទាំងឆ្ពោះទៅរកលទ្ធភពសម្របខ្លួនជាមួយនឹងលក្ខខណ្ឌ​ដាំដុះនៅតំបន់ឆ្នេរសមុទ្រជ្រាបជាតិប្រៃផង​។ សម្រាប់វិស្វករ  ហូក្វាងគួ (Ho Quang Cua) តម្លៃនៃពូជស្រូវមិនត្រឹមតែស្ថិតនៅក្នុងពានរង្វាន់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើសមត្ថភាពជួយកសិករបង្កើនប្រាក់ចំណូល និងស្ងប់ចិត្តបន្តធ្វើស្រែចម្ការ។

"ជើងទម្របាញ់បង្ហោះ" សម្រាប់ការនាំអង្ករវៀតណាមឆ្ពោះទៅឆ្ងាយ

ចេញពីមន្ទីរពិសោធន៍ ដំណើរនៃអង្ករវៀតណាម នៅតែបន្តឆ្លងកាត់នូវបណ្ដាវាលស្រែផលិតតាមទ្រង់ទ្រាយធំ នៅខេត្តអានយ៉ាង (An Giang) ខេត្ត ដុងថាប (Dong Thap) ទីក្រុង កឹនថី (Can Tho) និង ខេត្ត កាម៉ៅ (Ca Mau)។ ក្នុងរដូវប្រមូលផល ម៉ាស៊ីនច្រូតស្រូវដំណើរការជាបន្តបន្ទាប់នៅវាលស្រែធំៗ។ ស្រូវត្រូវបានប្រមូលផលយ៉ាងឆាប់រហ័ស និងដាក់ចូលបាវនៅនឹងស្រែផ្ទាល់ មុនពេលដឹកជញ្ជូនទៅកាន់កន្លែងសម្ងួត និងកែច្នៃ។

តំណាងក្រុមហ៊ុន ឡុងត្រើយ (Loc Troi) គ្រុបលោក វ៉ ថាញផុង (Vo Thanh Phong) (ខាងឆ្វេង) រួមជាមួយកសិករនៅ ហនដី (Hon Dat) ត្រួតពិនិត្យ​គុណភាពគ្រាប់ស្រូវ មុនពេលដឹកជញ្ជូនទៅរោងចក្រកែច្នៃ។ រូបថត៖ ឡេមិញ/VNP
នៅលើវាលស្រែស្រូវហនដី (Hon Dat) របស់ខេត្តអានយ៉ាង (An Giang) ចាប់ពីការប្រើប្រាស់ម៉ាស៊ីន ការដាក់ក្នុងបាវ និងការដឹកជញ្ជូនស្រវូទៅកាន់រោងចក្រកែច្នៃ អ្វីៗគ្រប់យ៉ាងបាន​ធ្វើឡើងក្នុងវដ្តរលូនដោយការគាំទ្រជាអតិបរមាពីម៉ាស៊ីន។ រូបថត៖ ង្វៀនលួន​​/VNP
កសិករនៅ ហនដី (Hon Dat) កំពុងដំណើរការម៉ាស៊ីនច្រូតស្រូវ។ រូបថត៖ ឡេមិញ/VNP 

តាំងពីបន្ទប់ពិសោធន៍ស្រាវជ្រាវ រហូតដល់វាលស្រែធំទូលាយ គ្រាប់អង្ករវៀតណាមសព្វថ្ងៃនេះ គឺជាការរួមបញ្ចូលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងផលិតកម្មចីរភាព។ មិនត្រឹមតែធានាសន្តិសុខស្បៀងអាហារ គ្រាប់អង្ករកំពុងក្លាយជានិមិត្តរូបនៃសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការលើកកម្ពស់វិស័យកសិកម្មនៅក្នុងទីផ្សារអន្តរជាតិ។

រូបភាពកសិករប្រមូលផលអង្ករដោយដៃ កំពុងក្លាយជាអនុស្សាវរីយ៍នៅក្នុងតំបន់ជាច្រើនហើយ។ ជំនួសការងារនោះគឺការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន ដំណើរការព្រមៗគ្នាតាំងពីដំណាក់កាលសាបព្រោះ ​ថែទាំ រហូតដល់ដំណាក់កាលប្រមូលផល។

តំបន់ផលិតជាច្រើន ឥឡូវនេះបានប្រើប្រាស់គ្រឿងហោះហើរដោយគ្មានមនុស្សបើក (ដ្រូន) ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិត ដាក់ជី និងតាមដានសត្វល្អិត និងជំងឺ។ គំរូដាំដុះជឿនលឿន ឬឆ្លាតវៃ កំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ជួយកាត់បន្ថយការចំណាយ ផលប៉ះពាល់ដល់បរិស្ថាន និងបង្កើនប្រសិទ្ធភាពផលិតកម្ម។

នៅសហករណ៍កសិកម្ម ណុង​ធួនផាត  (Nong Thuan Phat) បច្ចុប្បន្ននេះ បណ្តា​សមាជិកកំពុងដាំស្រូវលើផ្ទៃដីប្រហែល ៤.០០០ ហិកតា ភាគច្រើនជាពូជស្រូវមានគុណភាពខ្ពស់សម្រាប់នាំចេញ។ លោកស្រី  ង្វៀន​ ធីកឹម​ហុង (Nguyen Thi Cam​ Hong)​ ប្រធាន​សហករណ៍កសិកម្ម ណុង​ធួនផាត  (Nong Thuan Phat) បានថ្លែងឲ្យដឹងថា ការផ្សារភ្ជាប់ជាមួយអាជីវកម្ម ជួយឲ្យកសិករស្ងប់ចិត្តក្នុងការផលិត ដោយសារការលក់ចេញមានស្ថេរភាព ព្រមទាំងបានទទួលការគាំទ្រខាងបច្ចេកទេសតាំងពីដើមរដូវ។

ទិដ្ឋភាពទូទៅនៃរោងចក្រកែច្នៃស្រូវអង្កររបស់ក្រុមហ៊ុន ឡុងត្រើយ (Loc Troi) គ្រុប នៅខេត្តអានយ៉ាង (An Giang)។ រូបថត៖ ង្វៀនលួន/VNP

ដៃគូសំខាន់មួយគឺក្រុមហ៊ុន ឡុងត្រើយ (Loc Troi) គ្រុប។ លោក វ៉ ថាញផុង (Vo Thanh Phong) តំណាងឱ្យក្រុមហ៊ុនបានចែក​រំលែកថា ការអភិវឌ្ឍពូជស្រូវសមស្របនឹងតំបន់ផលិតនីមួយៗ នឹងជួយបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងឆ្លើយតបនឹងតម្រូវការចម្រុះនៃទីផ្សារនាំចេញកាន់តែប្រសើរ។

នៅក្នុងខ្សែសង្វាក់តំណភ្ជាប់នោះ ប្រព័ន្ធកែច្នៃទំនើប ដើរតួនាទីសំខាន់ពិសេស។ នៅរោងចក្រកែច្នៃស្បៀងអាហារ ថយសើន(Thoai Son) ចំណុះក្រុមហ៊ុន ឡុងត្រើយ (Loc Troi) គ្រុប ខ្សែសង្វាក់សម្ងួត កិន និងវេចខ្ចប់ បានដំណើរការទៀងទាត់និងរៀង​រហូតក្នុងរដូវប្រមូលផល។

កម្មករនៅរោងចក្រកែច្នៃអង្កររបស់ក្រុមហ៊ុន ឡុង​ត្រើយ (Loc Troi) គ្រុប នៅខេត្តអានយ៉ាង (An Giang) កំពុងត្រួតពិនិត្យគុណភាពគ្រាប់អង្ករ បន្ទាប់ពីសម្ងួត និងកិន។ រូបថត៖ ង្វៀន លួន/VNP
ខ្សែសង្វាក់វេចខ្ចប់អង្ករ ST 25 សម្រាប់នាំចេញនៅតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long)។ រូបថត៖ ង្វៀន លួន/VNP
 

យោងតាមលោក បាច់ មិញ គ្វី (Bach Minh Quy) នាយករោងចក្រកែច្នៃស្បៀងអាហារ ថយសើន (Thoai Son)  រោងចក្រនេះ​មានទីតាំងលើផ្ទៃដីប្រហែល ៩០.០០០ម៉ែត្រការ៉េ ដែលមានសមត្ថភាពសម្ងួតពី ១.៥០០ - ១.៦០០ តោន/ថ្ងៃ និងសមត្ថភាពកិនប្រហែល ៤៥០ - ៥០០ តោន/ថ្ងៃ។ ការវិនិយោគលើប្រព័ន្ធកែច្នៃទំនើប ជួយកាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផល ធានាគុណភាពគ្រាប់អង្ករ ព្រមទាំងឆ្លើយតបនឹងស្តង់ដារតឹងរ៉ឹងអំពីការតាមដានរកប្រភព និងសុវត្ថិភាពចំណីអាហារ។

ពីកំពង់ផែនាំចេញភាគខាងត្បូង អង្ករវៀតណាមបានមាន​វត្តមាននៅទីផ្សារ ដែលមានតម្រូវការខ្ពស់ជាច្រើន ដូចជា ជប៉ុន សហរដ្ឋ​
អាមេរិក អូស្ត្រាលី និងប្រទេសជាច្រើននៅអឺរ៉ុប។ នៅឆ្នាំ២០២៤វៀត​ណាមបាននាំចេញអង្ករជាង ៩
,១៨លានតោន ដោយសម្រេចបានចំណូលពាណិជ្ជកម្មជាង ៥,៧៥ពាន់លាន USD ដែលជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន។ អ្វីដែលសំខាន់ជាងគឺ សមាមាត្រអង្ករក្រអូប អង្ករមានគុណភាពខ្ពស់ និងអង្ករពិសេសមួយថ្ងៃកាន់តែកើនឡើង បង្ហាញឲ្យឃើញច្បាស់នូវបន្លាស់ប្ដូរពីបរិមាណនាំចេញទៅជាតម្លៃនាំចេញ។

នៅលើវាលស្រែដ៏ធំល្វឹងល្វើយ នៃតំបន់ដីសណ្តទន្លេគឺវឡុង "គ្រាប់ត្បូង" នៅតែបន្តត្រូវបានចិញ្ចឹមបីបាច់ ដោយចំណេះដឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប និងភាពឧស្សាព្យាយាមរបស់កសិករ។ ហេតុនោះហើយ ស្រូវអង្ករវៀតណាមកំពុងបន្តបញ្ជាក់ពីទីតាំងរបស់មហាអំណាចស្រូវអង្ករលើផែនទីកសិកម្មពិភពលោក៕

 

អត្ថបទ៖ ទ្រុង ខាញ - រូបថត៖ ថុង ធៀន, ឡេមិញ, ង្វៀន លួន / VNP



top