នាខែកញ្ញានេះ តំបន់ពិសេសភូក្វឹក (Phu Quoc) (ខេត្តអានយ៉ាង (An Giang)) ឈានចូលរដូវកាលដែលសមុទ្រស្រស់ស្អាត។
នាខែកញ្ញានេះតំបន់ពិសេសភូក្វឹក (Phu Quoc)(ខេត្តអានយ៉ាង (An Giang)) ឈានចូលរដូវកាល ដែលសមុទ្រស្រស់ស្អាត ជាមួយ នឹងពន្លឺថ្ងៃពណ៌មាសស្រាលៗ ទឹកសមុទ្រពណ៌ខៀវថ្លា និងអាកាសធាតុ ស្រួល។ ដោយមានទេសភាពធម្មជាតិវិសេសវិសាល ជាមួយនឹងប្រព័ន្ធរមណីយដ្ឋានសម្រាកលំហែកាយ និងកម្សាន្តកាន់តែទំនើប «កោះពេជ្រ» កំពុងរៀបចំរូបរាងថ្មី ដើម្បីក្លាយជាអាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជុំកំពូល APEC 2027។
ថ្មីៗនេះ កោះភូក្វឹក (Phu Quoc) ត្រូវបានទស្សនាវដ្តីទេសចរណ៍ Destin Asian ដ៏ល្បីល្បាញ លើកកម្កើងនិងជាប់ចំណាត់ថ្នាក់លេខពី ក្នុងកោះដ៏ស្រស់ស្អាតបំផុតទាំង ១០ ក្នុងអាស៊ី នៅឆ្នាំ ២០២៦ ក្នុងក្របខ័ណ្ឌនៃពានរង្វាន់
Readers’ Choice Awards ដែលអ្នកអានបោះឆ្នោតនិងជ្រើសរើស។ រូបថត៖ ទ្រឿង ភូគ្វឹក
ជាមួយនឹងឆ្នេរសមុទ្រជាង ១៥០គីឡូម៉ែត្រ កោះភូក្វឹក (Phu Quoc) មានឆ្នេរខ្សាច់សស្អាតជាច្រើន ទឹកថ្លា និងទេសភាពមានលក្ខណៈពិសេសនៃតំបន់សមុទ្រត្រូពិច។ ឆ្នេរកែម ( Bai Kem)និងឆ្នេរសៅ (Bai Sao)គឺជាគោលដៅលេចធ្លោ ដែលបានអន្តរជាតិវាយតម្លៃខ្ពស់ជាច្រើនលើកអំពីសម្រស់ស្រស់ស្អាត។ រួមជាមួយភាពប្រៀបនៃធម្មជាតិ ប្រព័ន្ធគ្រឹះស្ថានស្នាក់នៅ សម្រាកលំហែកាយ និងកម្សាន្តនៅលើកោះ មួយថ្ងៃកាន់តែត្រូវបានវិនិយោគតាមបែបទំនើប បង្កើតជាមូលដ្ឋានគ្រឹះ ដើម្បីកោះភូក្វឹក (Phu Quoc) អាចរៀបចំព្រឹត្តិការណ៍អន្តរជាតិទ្រង់ទ្រាយធំ។
ការសម្តែងតន្ត្រីទឹក និងសិល្បៈក្រៅផ្ទះ ក្រោមប្រធានបទ "តន្ត្រីស៊ីមហ្វូនីនៃសមុទ្រ" របស់ក្រុមហ៊ុន Sun គ្រុប នៅកោះភូគ្វឹក។ រូបថត៖ ទ្រឿង ភូគ្វឹក
ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្មនៅកោះភូគ្វឹក (Phu Quoc)។ រូបថត៖ ទ្រឿង ភូគុក
សួនសត្វ Vinpearl Safari ភូគ្វឹក (Phu Quoc) គឺជាឧទ្យានពាក់កណ្តាលព្រៃធំជាងគេ នៅក្នុងប្រទេសវៀតណាម ដែលមានផ្ទៃដី ៣៨០ ហិកតា។ នៅទីនោះ ជាជម្រករបស់សត្វជាង ៣០០០ ក្បាល មកពីជុំវិញពិភពលោក។ រូបថត៖ VNA
ភ្ញៀវទេសចរមកកាន់កោះភូក្វឹក (Phu Quoc) អាចឆ្លងបទពិសោធន៍ជាច្រើនដូចជា៖ មុជទឹកមើលផ្កាថ្មី ជិះស្គីលើទឹក ទស្សនាកោះតូចៗ និងហូបអាហារសមុទ្រឈ្ងុយឆ្ងាញ់។ ទីប្រជុំអស្ដង្គត (Sunset Town) គឺជាគោលដៅទេសចរណ៍លេចធ្លោមួយ ជាមួយនឹងស្ថាបត្យកម្ម ការលេងកម្សាន្ត និងទិដ្ឋភាពព្រះអាទិត្យលិចលើផ្ទៃសមុទ្រ។ នៅទីនេះ “ ស្ពានថើបគ្នា” បានក្លាយជាចំណុចលេចធ្លោមានលក្ខណៈជានិមិត្តរូប រួមចំណែកបង្កើតរូបភាពទេសចរណ៍ថ្មីសម្រាប់កោះនេះ។
ក្នុងដំណើរទស្សនា និងស្វែងយល់ប្រជុំកោះអានថើយ (An Thoi) កោះហនថើម (Hon Thom) គឺជាគោលដៅគួរឱ្យចាប់អារម្មណ៍។ ជាកោះធំបំផុតនៅក្នុងប្រជុំកោះ កោះហនថើម (Hon Thom) បានអភិវឌ្ឍសកម្មភាពកម្សាន្ត និងសម្រាកលំហែកាយជាច្រើនប្រភេទ។ កន្រ្តកខ្សែកាបឆ្លងសមុទ្រវែង ៧.៨៩៩,៩ ម៉ែត្រ នាំភ្ញៀវទេសចរមើលទេសភាពសមុទ្រនិងកោះទាំងមូលពីលើអាកាស រួមជាមួយកន្លែងកម្សាន្តជាមួយសកម្មភាពក្រោមទឹក និងល្បែងកម្សាន្តជាច្រើន។
គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិ ភូគ្វឹក (Phu Quoc) កំពុងចូលដល់ដំណាក់កាលសាងសង់ស្ថានីយ T2 ផ្លូវរត់លេខ 2 និងតំបន់សេវាកម្ម VIP កំពុងត្រូវបានពន្លឿនក្នុងពេលដំណាលគ្នា ដើម្បីត្រៀមសម្រាប់សប្តាហ៍កិច្ចប្រជុំកំពូល APEC 2027។ រូបថត៖ VNA
ការសាងសង់សាលសម្តែងពហុបំណង ដែលជាផ្នែកមួយ នៃគម្រោងមជ្ឈមណ្ឌលកិច្ចប្រជុំកំពូល APEC នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសភូគ្វឹក កំពុងត្រូវបានបញ្ចប់ជាបន្ទាន់។ រូបថត៖ ទ្រឿង ភូគ្វឹក
ភាពទាក់ទាញនៃកោះភូក្វឹក (Phu Quoc) ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រូវបានទទួលស្គាល់នៅលើផែនទីទេសចរណ៍អន្តរជាតិ។ ក្នុង World Travel Awards 2025 ភូក្វឹកបានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងនោះការទទួលបានកិត្តិយសជាលើកទីបួនបន្តគ្នាជា "គោលដៅកោះធម្មជាតិឈានមុខក្នុងពិភពលោក"។ នៅឆ្នាំ២០២៦ កោះនេះបន្តស្ថិតនៅក្នុងបញ្ជីកោះរមណីយដ្ឋានលំហែកាយលេចធ្លោទាំង ១០ កោះសម្រាប់សម្រាកលំហែកាយ ក្នុង Island Hot List 2026 ដែលប្រកាសដោយ Expedia។
មានប្រៀបខ្លាំងខាងធម្មជាតិ សេវាកម្ម និងឋានៈទេសចរណ៍អន្តរជាតិកំពុងត្រូវបានបំពេញបន្ថែម ដោយការរៀបចំថ្មីមួយ៖ កោះភូក្វឹក (Phu Quoc) ត្រូវបានជ្រើសរើសជាទីតាំងរៀបចំសប្តាហ៍កិច្ចប្រជុំកំពូល APEC 2027។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងនាំកោះនេះក្លាយទៅជាកន្លែងជួបជុំ សន្ទនា និងតភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ ប្រតិភូ និងភ្ញៀវអន្តរជាតិ ព្រមទាំងបើកឱកាសផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម និងកោះភូក្វឹក ទៅកាន់សហគមន៍អន្តរជាតិផងដែរ។
ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ កោះ ភូក្វឹក កំពុងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំជាច្រើន រួមទាំងអាកាសយានដ្ឋាន កំពង់ផែនាវាកម្សាន្តអានថើយ (An Thoi) មជ្ឈមណ្ឌលសន្និបាត ផ្លូវដឹកជញ្ជូនសំខាន់ៗ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ សំណង់ទាំងនេះមានគោលបំណងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស៊ីសង្វាក់ និងទំនើប បំពេញតម្រូវការរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងបម្រើការអភិវឌ្ឍក្នុងរយៈពេលវែងរបស់កោះ។ការបាញ់កាំជ្រួចសិល្បៈជារៀងរាល់យប់ នៅទីប្រជុំអស្ដង្គត (Sunset Town) បានក្លាយជាផលិតផលទេសចរណ៍ពិសេសរបស់តំបន់។ សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធីពហុមេឌា "ការថើបរបស់សមុទ្រ" ដែលក្រុមហ៊ុន
Sun
គ្រុប
វិនិយោគដោយ។ រូបថត៖ ទ្រឿង ភូគ្វឹក
ពីរមណីយដ្ឋានលំហែកាយឆ្នេរសមុទ្រត្រូពិចមួយ កោះ ភូក្វឹក កំពុងផ្លាស់ប្តូរខ្លួន ដើម្បីក្លាយជាគោលដៅមានសមត្ថភាពទទួលបណ្ដាព្រឹត្តិការណ៍អន្តរជាតិធំៗ។ ជាមួយនឹងសម្រស់ធម្មជាតិពិសេស សេវាកម្មទេសចរណ៍មួយថ្ងៃកាន់តែបានកែលម្អ និងហេដ្ឋារចនាសម្ព័ន្ធកំពុងបានវិនិយោគខ្លាំងក្លា “ កោះពេជ្រ“ បានត្រៀមខ្លួនជាស្រេចសម្រាប់តួនាទីជាអាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជកំពូល APEC 2027 និងជាឱកាស ណែនាំប្រទេសវៀតណាមមួយស្វាហាប់ សមាហរណកម្មពិភពលោក៕
អត្ថបទ៖ សឺន ងៀ - រូបថត៖ ទ្រឿងភូគ្វឹក និង VNA