រូបថត

“ ដៃមាស ” នៃផ្នែកវះកាត់ឆ្អឹងខ្នងវៀតណាម

សាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ នាយករងមន្ទីរពេទ្យវៀតឌឹក ដែលបានមជ្ឈដ្ឋានវេជ្ជសាស្រ្ត​វៀត​ណាមលើកតំកើងគឺជាអ្នកមាន “ដៃមាស ” ក្នុងវិស័យវះកាត់ឆ្អឹងខ្នង និងគឺជាអ្នកឈានមុខគេ ក​សាងផ្នែកវះកាត់ឆ្អឹងខ្នងនៃមន្ទីរពេទ្យវៀតឌឹក។

រាល់ថ្ងៃ ម៉ោងធ្វើការរបស់សាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់ នៅផ្នែកវះកាត់ឆ្អឹងខ្នងនៃមន្ទីរពេទ្យវៀតឌឹកចាប់ផ្តើមពីម៉ោង ៦ និង៤៥នាទី។ នៅពេលព្រឹក លោកនិងវេជ្ជបណ្ឌិតប្រមាណ១០នាក់ទៀតក្នុងផ្នែក ទៅពិនិត្យនិងកំណត់​បណ្តា​ករណី​ជំងឺ​ធ្ងន់ដោយផ្ទាល់។ មហាបរិញ្ញា ឌីញង៉ុកសើន វេជ្ជបណ្ឌិត​នៃផ្នែកវះកាត់​ឆ្អឹង​ខ្នង​និយាយ​សំណេះ​សំណាល​ថា៖​“ចំពោះ​វេជ្ជបណ្ឌិតវ័យក្មែងដូចយើងខ្ញុំ បានតាមជើងសាស្រ្តាចារ្យរង ថាច់ ដើម្បីស្វះស្វែង​រៀនសូត្រ​បទ​ពិសោធន៍​នូវ​​ការ​កំ​ណត់រោគ និងបានសាស្រ្តាចារ្យរងបន្តអាជីពគឺជាការប្រសើរខ្លាំងណាស់”។

នាថ្ងៃយើងខ្ញុំមកដោយចៃដន្យ ចំពេលសាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់ និងបណ្តា​វេជ្ជបណ្ឌិតផ្សេងទៀត​នៃផ្នែកវះ​កាត់​ឆ្អឹង​ខ្នង​កំពុងមានពេលប្រជុំកំណត់ជំងឺលើបណ្តាញជាមួយបណ្ឌិតឈរលំដាប់លេខមួយនៃអាមេរិក និងកូរ៉េខាងត្បូង ដើម្បី​កំ​ណត់​ករណីអ្នកជំងឺដែលរងរបួសឆ្អឹងខ្នងកម្រមានជួបលើពិភពលោក។ នៅពេលប្រជុំកំណត់ជំងឺនេះ បណ្តា​យោបល់​របស់​សាស្ត្រាចារ្យរងថាច់ បានសហសេវិកនៅប្រទេសអាមេរិក វាយតំលៃខ្ពស់អំពីវិធីសាស្ត្រព្យាបាល។ បាន​ដឹង​ថា រាល់​សប្តាហ៍ ផ្នែកវះកាត់ឆ្អឹងខ្នងដោយលោកទទួលបន្ទុកមានពីរពេលប្រជុំកំណត់ជំងឺលើបណ្តាញ ជាមួយ​សាស្ត្រាចារ្យ​ឈរលំដាប់លេខមួយនៅអាមេរិក និងកូរ៉េខាងត្បូង ដើម្បីផ្លាស់ប្តូរអំពីវិធីសាស្ត្រ​ព្យាបាល​សំរាប់​ករណី​រង​របួស​​​​ឆ្អឹងខ្នងធ្ងរនៅប្រទេសនិមួយៗ។
 


សាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ - "ដៃមាស " នៃផ្នែកវះកាត់ឆ្អឹងខ្នងរបស់វៀតណាម។

ពេលប្រជុំកំណត់ជំងឺ លើបណ្តាញរវាងសាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ ជាមួយបណ្តាសាស្ត្រាចា្យរ​ឈាន​មុខគេ​នៃ​ប្រទេស​អាមេរិក និងកូរ៉េខាងត្បូង។
 

« សាស្ត្រាចារ្យរងបណ្ឌិតង្វៀនវ៉ាន់ថាច់
បានអនុវត្តបណ្តាវិធីសាស្ត្រព្យាបាល ជឿនលឿនប្រកបដោយជោគជ័យ ដូចជា៖ ព្យាបាលក្លនលូនថាសស្នៀត កងឆ្អឹងខ្នងដោយហ្វ្រេកង់កាំរស្មីខ្ពស់ បង្កើតរូបរាងកងឆ្អឹងខ្នងដោយ ការបូម ស៊ីម៉ង់ជីវសាស្ត្រ មានគ្រាប់បាល់ឲ្យ អ្នក​ជំងឺត្រូវបាក់កងឆ្អឹងខ្នង​ដោយ​ជំ​ងឺ​ពុក​ឆ្អឹង.... ជាពិសេសនាឆ្នាំ២០១២ លោក​​គឺជាអ្នកដំបូងនៅ​តំបន់​អាស៊ី​អាគ្នេ​យ៍អនុវត្ត​​មនុស្សយន្ត (robot) កំ​ណត់​​ទីតាំងយ៉ាងជាក់លាក់ក្នុងការ​វះ​កាត់​​ឆ្អឹងខ្នងប្រកបដោយជោគជ័យ។

»

ឆ្លៀតពេលវេលាសំរាកយ៉ាងខ្លី ដើម្បីរៀបចំឲ្យវេនវះកាត់ថ្មី សាស្ត្រាចារ្យរង ង្វៀន​វ៉ា​ន់​ថាច់ ទើបមានលក្ខណៈផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយ​យើង​ខ្ញុំ​អំពី​រឿង​អាជីព​រឿងជីវភាព។ លោកនិយាយសំណេះសំណាលថា ផ្លូវឈាន​ទៅដល់​ផ្នែក​វះ​កាត់ឆ្អឹងខ្នងរបស់ខ្លូនដូច​ជានិស្ស័យ​ដែល​ទេវតា​បាន​កំណត់​ហើយ​។ នាឆ្នាំ១៩៨៨ លោកបានរដ្ឋចាត់ទៅបណ្តុះបណ្តាល​ថ្នាក់​បណ្ឌិត​នៅ​អាល្លឺម៉ង់​​អំពី​វិស័យ​សុខាភិបាល។ ក្នុងរយៈពេលដែលកំពុងស្ទាក់​ស្ទើរ​ចំពោះ​ភាព​ធំ​ល្វឹងល្វើយ​នៃ​ចំណេះដឹងរបស់ផ្នែកវេជ្ជាសាស្ត្រ លោកមាន​ភព្វ​សំណាង​បាន​ជួប​គ្រូ​ទាំង​បី​រូប​គឺ​បណ្ឌិត Prof  បណ្ឌិត Arnol និងបណ្ឌិត Schweltick ។ ពួក​គេសុទ្ធតែ​ជា​អ្នក​ជំ​នាញ​​ឈានមុខគេនៃវិស័យវះ​កាត់ឆ្អឹងខ្នង នៅ​ប្រទេស​អាលឺ្លប៉ង់​ ។ គ្រូទាំង​បី​រូប​នេះ​​​បានកំណត់ទិសដៅ ​ជួយ​និង​ផ្ទេរមុខអាជីព​ឲ្យ​លោក​ ក្នុងរយៈពេលលោក​រៀន​​​សូត្រនៅប្រទេសខាងលិច។
 
ក្នុងរឿងរបស់ខ្លួន សាស្ត្រាចារ្យរង​ង្វៀន​វ៉ាន់ថាច់​តែង​តែរំលឹក​ដល់អតីត​បណ្ឌិត​តូន​ថឹតបាច់ (បានទទួលមរណភាពហើយ) ដោយចិត្តគោរពរាប់អានដូចជាលោកគ្រូធំម្នាក់។ ពីព្រោះតាមសម្តីរៀប​រាប់​​របល់​លោក នាបណ្តាឆ្នាំ៩០នៃសតវត្សរ៍មុន នៅប្រទេសវៀតណាម ជំងឺទាក់ទងនឹង​ឆ្អឹង​ខ្នង​សើ្ទរតែ​គ្មាន​វិធីសាស្ត្រ​ព្យា​បាល​ដោយឡែក ដូច្នេះ ត្រូវដាក់បញ្ចូលក្នុងផ្នែករងរបួសកែរាងកាយ។ ហេតុនេះ នៅពេលទើប​មក​បំពេញ​ការ​ងារ​នៅ​​មន្ទីរ​ពេទ្យវៀតឌឹក បណ្ឌិត តូនថឹតបាច់ បាននិយាយជាមួយលោកថា៖ “ ប្អូនមើលថា​តើការវះ​កាត់ឆ្អឹងខ្នង​អាច​អភិវឌ្ឍ​ក្លាយ​ជាផ្នែកមួយដោយឡែក ដើម្បីព្យាបាលឲ្យអ្នកជំងឺបានឬទេ?”

សម្តីផ្តល់គំនិតរបស់បណ្ឌិតតូនថឹតបាច់ធ្វើលោកខ្វល់ខ្វាយខ្លាំង។ ប៉ុន្តែព្រឹត្តការណ៍​មួយដែលក្លាយជារបត់​ក្នុងជីវិត​របស់​សាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់ នេះគឺក្នុងឆ្នាំ ២០០៤ លោកជួបករណីនៃបងស្រីង្វៀនធីអាញ់ ស្រុកកំណើត​នៅ​ថាញ់​ហ្វា​ត្រូវវៀចឆ្អឹងខ្នងតាំងពីកំណើតដល់ ១១០ អង្សា។ នេះគឺជាករណីវៀចឆ្អឹងខ្នងកម្រ​ជួប​ក្នុង​ប្រវត្តិវេជ្ជសាស្ត្រ​ពិ​ភព​លោក​ ពីព្រោះកំរិតវៀចខ្ពស់ពេកឡើងដល់ ១១០ អង្សាមានន័យថាឆ្អឹងខ្នងរបស់អ្នកជំងឺនេះ មិនត្រង់ដូច​ធម្មតា​ទេ ​ហើយ​កោងប្រហាក់ប្រហែលដូចជាកែង ៩០ អង្សា។ ពីបណ្តាចំណេះដឹង​បានសន្សំបូកជាមួយ​ការលើកទឹក​ចិត្ត​របស់​បណ្ឌិតតូនថឹតបាច់ លោកនិងបណ្តាសហការីបានសម្រេចចិត្តប្រើវិធីសាស្ត្រវះ​កាត់ដើម្បី​ព្យា​បាល​ឲ្យ​អ្នក​ជំ​ងឺ​នេះ​។​

ក្រោយ ១០ ម៉ោងវះកាត់យ៉ាងតានតឹង វេនវះកាត់ទទួលបានជោគជ័យល្អប្រសើរ។ បន្ទាប់ពីវះកាត់ អ្នកជំងឺ​បានស្តារ​កម្លាំង​កាយទាំងស្រុងឡើងវិញ ហើយឆ្អឹងខ្នងបានត្រង់ដូចមនុស្សធម្មតា មិនត្រឹមតែប៉ុណ្ណោះ ក៏ជួយបង​ស្រី​ង្វៀន​ធី​អាញ់​លូតកំពស់ជាង ៨ សង្ទីម៉េត្រ ប្រៀបធៀបនឹងពេលមិនទាន់វះកាត់។ ចាប់ពីជោគជ័យនេះ បូកនឹង​ការ​ខិត​ខំប្រឹង​ប្រែង​របស់ខ្លួន អំពីបញ្ហាបណ្តុះបណ្តាលធាធានមនុស្ស រហូតដល់ឆ្នាំ ២០០៧ ផ្នែកវះ​កាត់​ឆ្អឹងខ្នង​នៃ​មន្ទីរ​ពេទ្យ​វៀត​ឌឹក​បាន​បង្កើតជាផ្លូវការ ហើយឆាប់ក្លាយជាអាស័យដ្ឋានទំនុកទុកចិត្តសំរាប់អ្នកជំងឺ ដែលមាន​បញ្ហាអំពី​ឆ្អឹង​ខ្នង​នៅ​វៀត​ណាម​។

សាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ បានមជ្ឈដ្ឋានវេជ្ជសាស្ត្រលើកតំកើងគឺជាមនុស្សម្នាក់មាន "ដៃមាស " ក្នុងវិស័យ​វះកាត់​ឆ្អឹងខ្នងនៅវៀតណាម។

នាម៉ោង៧ព្រឹករាល់ថ្ងៃ សាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ អធិបតីភាពការប្រជុំផ្លាស់ប្តូរឯកទេស​ជាមួយ​បណ្តា​វេជ្ជបណ្ឌិត​នៃផ្នែកវះកាត់ឆ្អឹងខ្នង។

បន្ទាប់មក លោកទៅសួរនិងពិនិត្យអ្នកជំងឺ ដែលកំពុងដេកព្យាបាលនៅមន្ទីរពេទ្យដោយផ្ទាល់។

ក្រៅពីការសួរនិងពិនិត្យឲ្យអ្នកជំងឺ លោកក៏បន្តប្រគល់បទពិសោធន៍ឲ្យវេជ្ជបណ្ឌិតវ័យក្មេង។

សាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ ជាមួយបណ្តាសហការីនៃផ្នែកវះកាត់ឆ្អឹងខ្នង កំណត់ជំងឺលើហ្វ៊ីល​ចំពោះ​ករណី​រង
រ​បួសឆ្អឹងខ្នងមួយ។

វិធីសាស្ត្រវះចោះក្លនលូនថាសស្នៀតកងខ្នង បានសាស្ត្រាចារ្យរងបណ្ឌិត ង្វៀនវ៉ាន់ថាច់ អនុវត្តក្នុងការព្យាបាល ទទួល​ប្រសិទ្ធភាព​យ៉ាងខ្ពស់។

សាស្ត្រាចារ្យរង បណ្ឌិត ង្វៀនវ៉ាន់ថាច់ បញ្ជាដោយផ្ទាល់ និងវះកាត់ស្នូលបណ្តាករណីរងរបួសឆ្អឹងខ្នងធ្ងន់។

តាមសំណើរបស់យើងខ្ញុំ សាស្ត្រាចារ្យរង ង្វៀនវ៉ាន់ថាច់ និងគណៈកម្មការប្រធានមន្ទីរពេទ្យវៀតឌឹក បានយល់​ព្រម​ឲ្យ​យើង​ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកវេនវះចោះឲ្យអ្នកជំងឺក្លនលូនថាសស្នៀតកងខ្នងដោយលោកនិងសហការី​អនុវត្ត​។​ ក្នុងដំណើរ​វះកាត់ លោកមិនត្រឹមតែសម្តែងការស្ទាត់ជំនាញតាមរយៈកាយវិការវះកាត់តែប៉ុណ្ណោះទេ ប៉ុន្តែក៏តែង​តែ​និយាយ​​សំណេះសំណាល សួរអ្នកជំងឺអំពីគ្រួសារ អំពីជីវិភាពរស់នៅ។ ហាក់ដូចជា​លោក​កំពុង​បង្កើត​ក្តី​ជឿ​ទុក​ចិត្ត​និង​​ប្រគល់​ថែមកម្លាំងឲ្យអ្នកជំងឺរបស់ខ្លូន ជួយគេឆ្លងគាត់វេនវះកាត់ពោរពេញភាពតានតឹង។

ក្នុងបន្ទប់ផ្លាស់ខោវអាវក្រោយវេនវះ កាត់លើកដៃកៀសបណ្តាតំណក់ញើសលើថ្ងាស សាស្ត្រាចារ្យរង​ង្វៀន​វ៉ាន់​ថាច់​ប្រាប់​ថា “វេនវះកាត់និមួយៗ គឺករណីខុសគ្នា។ ខ្ញុំគឺជាក្បាលរថភ្លើងនៃក្រុមវះកាត់ បើសិនជា​មិន​បង្កើត​ក្តី​ជឿទុ​ក​ចិត្ត​ឲ្យ​មនុស្ស​ទាំងឡាយ គិតទាំងអ្នកជំងឺ នោះនឹងជួបភាពពិបាកជាច្រើន។”

បានដឹងថា រាល់ថ្ងៃ សាស្ត្រាចារ្យរង ង្វៀនវ៉ាន់ថាច់ តែងតែអនុវត្តដោយផ្ទាល់ពី ៤ ដល់ ៦ វេនវះកាត់។ ក្រៅ​ពេល​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ លោកក៏ចូលរួមបង្រៀនផ្នែកវះកាត់កំរិត​ក្រោយ​មហាវិទ្យាល័យ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ហា​ណូយ​។ និយាយអំពីបញ្ហាបណ្តុះបណ្តាលប្រភពធនធានមនុស្ស លោកយល់ឃើញថា វេជ្ជបណ្ឌិតពូកែ​ម្នាក់​ក៏​ព្យា​បាល​​ឲ្យ​អ្នក​ជំងឺ​ម្នាក់ បើបណ្តុះបណ្តាលបានវេជ្ជបណ្ឌិតចំនួន ៥ ឬ ១០ នាក់ ពេលនោះនឹងមានថែមប្រជាជនចំនួន ៥ ដល់ ​១០ នាក់​​ទៀត បាន ព្យាបាលជាជំងឺ។ ហេតុនេះ សាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់បានបណ្តុះបណ្តាល​បានជំនាន់​វេជ្ជបណ្ឌិត​វ័យ​​ក្មេងជាច្រើន រួមចំណែកលើកផ្នែកវះកាត់ឆ្អឹងខ្នងនៃមន្ទីរពេទ្យវៀតឌឹក ក្លាយជាមជ្ឈមណ្ឌល​វះកាត់​ឆ្អឹង​ខ្នង​​លំ​ដាប់​លេខ​មួយនៅវៀតណាម។ ចំពោះការរួមចំណែកយ៉ាងធំធេងឲ្យផ្នែកវេជ្ជសាស្ត្រ។ សាស្ត្រាចារ្យរង ង្វៀន​វ៉ាន់​ថាច់ មាន​កិត្តិយស​​បានរដ្ឋប្រគល់ឲ្យកិត្តិនាម និងពានរង្វាន់ថ្លៃថ្នូរដូចជា៖ គ្រូពេទ្យប្រជាជន គ្រឿងឥស្សរិយយស​ពលកម្ម​​ថ្នាក់​លេខ​ពីរ​ ថ្នាក់លេខបី និងកិត្តិនាមទម្លុះខ្លាំងដើម្បីសហគមក្នុងកម្មវិធី “ ថ្លៃ​ថ្នូរ​វៀត​ណាម​” លើកទី១១ ដែលរៀបចំ​ដោយ​កា​​សែតឡាវដុងសហការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាមនាឆ្នាំ ២០១៤.../.

អត្ថបទ៖ ថុង​ធៀន  រូប​ថត៖ តឹត​សើន
 


top